វិ​ធី​​ការ​ពារ​​ជំ​ងឺ​​កំ​ណាច​​ថ្មី​​នៅ​​កូ​រ៉េ MERS ដែល​​ល្បី​​មិន​​ទាន់​​មាន​​ថ្នាំ​​ព្យា​បាល

  • 2015-06-05 20:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មេរោគ MERS កំពុង​រីក​រាល​ដាល​នៅ​កូរ៉េ​យ៉ាង​សាហាវ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC បាន​បង្ហាញ​ពី​វិធី​ការពារ​មេរោគ​ដែល​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នេះ នៅ​លើ​គេហទំព័រ​របស់​ខ្លួន ដើម្បី​សុវត្ថិភាព និង​ការពារ​កុំ​ឲ្យ​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​សារ​មេរោគ​នេះ ​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ទៅ​បរទេស និង​ត្រលប់​មក​វិញ ។

 

រូបភាព 3D បង្ហាញ​ពី​រូបរាង​មេរោគ MERS​

 

សូម​អនុវត្ត​នូវ​វិធី​ដូច​ខាង​ក្រោម ដើម្បីការពារមេរោគ MERS៖

 

o ជៀស​វាង​ប៉ះ​ពាល់​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច

 

o លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ (ជា​មួយ​សាប៊ូ​និង​ទឹក) ជា​ពិសេស​បន្ទាប់ ពី​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​ឬ​បរិស្ថាន​ជុំ​វិញ​គាត់

 

o ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តន៍​អនាម័យ​និង​សុវត្ថិភាព​ម្ហូប​អាហារ ដូចជា ជៀស​វាង​ផលិត​ផល​សត្វ ចម្អិន​មិន​ឆ្អិន​ល្អ ក្នុង​នោះ​មាន ទឹក​ដោះ និង សាច់

 

o ជៀស​វាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ កសិដ្ឋាន​ឬ​សត្វ​រស់ ដែល​ជា​កន្លែង​ដែល​គេ​ដឹង​ថា មាន​វត្ត​មាន​វីរុស​ចរាចរ។ ជា​អនុសាសន៍​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ទៀង​ទាត់​មុន​ពេល​និង​បន្ទាប់​ពី​ការ​ប៉ះ​សត្វ

 

បើ​សង្ស័យ​ខ្លួន​មាន​ជំងឺ​នេះ សូម​អញ្ជើញ​ទៅ​ព្យាបាល​ជំងឺ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ និង​សូម​ប្រាប់​គ្រូ​ពេទ្យ​អំពី​ប្រវត្តិ​ការ​ធ្វើ​ដំណើរ ឬ ទូរស័ព្ទ រាយការណ៍​មក​លេខ ១១៥ ០១២៤៨៨៩៨១ ០៨៩៦៦៩៥៦៧ ។

 

 

 

 

ក្នុង​គេហទំព័រ​ដដែល​នេះ ក៏​បាន​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ២០១៥ ពុំ​ទាន់​រក​ឃើញ​ករណី​ជំងឺ ផ្លូវ​ដង្ហើម​នៅ​មជ្ឈិម​បូព៌ា (MERS) នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទេ។

 

ជំងឺ​ផ្លូវ​ដង្ហើម MERS មាន​ពាក្យ​ពេញ “Middle East Respiratory Syndrome” មាន​ន័យ​ថា “មេរោគ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា” ដែល​ផ្ទុះ​ឡើង​ដំបូង​ក្នុង​ឆ្នាំ២០១២ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ឆក់​យក​ជីវិត​មនុស្ស​ទូទាំង​ពិភពលោក​អស់​ជាង ៤០០​នាក់។

 

​រោគសញ្ញា​នៃ​មេរោគ MERS គឺ ក្អក គ្រុន មាន​ដង្ហើម​ខ្លីៗ ព្រម​ទាំង​អាច​ឈាន​ទៅ​ដល់​ការ​រលាក​សួត និង​ខូច​ក្រលៀន។ មេរោគ​កំណាច​នេះ អាច​រីក​រាល​ដាល​បាន​យ៉ាង​ស្រួល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កាន់​តែ​ឆាប់​រហ័ស នៅ​ពេល​អ្នក​ជំងឺ​ចាប់​ផ្ដើម​ចុះ​ខ្សោយ និង​ក្អក​កាន់​តែ​ច្រើន។ បច្ចុប្បន្ន ពុំ​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម MERS ទេ៕

 

 

សូមអាន៖​​  និ​ស្សិត​​ខ្មែរ​​រៀន​​នៅ​​កូ​រ៉េ ខ្លាច​​ជំ​ងឺ​​ថ្មី​ MERS គ្មាន​​ថ្នាំ​​ព្យា​​បាល តែ​​មិនអាច​​​វិល​​មក​​ខ្មែរ​​វិញ

សូមអាន៖ ​ ជំងឺ​សាហាវ​​ថ្មី​នៅ​កូរ៉េ ​គ្មាន​ថ្នាំ​ព្យាបាល​ឆក់​យក​ជីវិត​មនុស្ស​ទី៤

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី