វ៉ន វីវ៉ា មកដល់ផ្ទះល្ងាចមិញ តែដៃត្រូវដាក់ដែកយ៉ាងតិចមួយឆ្នាំ
- 2015-06-28 18:21:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ន វីវ៉ា មកដល់ផ្ទះល្ងាចមិញ តែដៃត្រូវដាក់ដែកយ៉ាងតិចមួយឆ្នាំ
ចន្លោះមិនឃើញ
វ៉ន វីវ៉ា បានវិលត្រឡប់មកដល់ផ្ទះហើយកាលពីល្ងាចមិញ ប៉ុន្តែដៃបាក់របស់គេត្រូវបានដាក់ដែកព្យាបាលយ៉ាងណាស់ក៏មួយឆ្នាំទើបយកចេញវិញ។ នេះបើតាមការឲ្យដឹងពី កីឡាការិនី ស៊ន ដាវីន ភរិយារបស់កីឡាករប្រដាល់រូបនេះ។
កីឡាករ វ៉ន វីវ៉ា និងអ្នកគាំទ្រ
ស៊ន ដាវីនបានប្រាប់ថា វ៉ន វីវ៉ាបានមកដល់ផ្ទះហើយកាលពីល្ងាចមិញ និងត្រូវធ្វើដំណើរព្យាបាល និងពិនិត្យនៅប្រទេសវៀតណាមជាបន្តបន្ទាប់ទៀតតាមការណាត់របស់គ្រូពេទ្យ។
«ដៃរបស់គាត់មើលទៅធូរហើយ អត់ហើម ឬឈឺចាប់ខ្លាំងទៀតទេ ខ្ញុំអត់សូវបារម្ភទេ តែគ្រាន់តែថា អត់បានប្រកួតច្រើនខែ។ ដៃរបស់គាត់ដាក់ដែក អីចឹងប្រហែលជាមួយឆ្នាំទើបអាចវះយកដែកចេញបាន»។ ស៊ន ដាវីន បាននិយាយ។
វ៉ន វីវ៉ាបានទទួលរងរបួសបាក់ដៃកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននៅពេលរូបគេប្រកួតជាមួយកីឡាករស៊ុយអែត Carl Pechsamangym នៅសង្វៀនបាយ័នស្ទឹងមានជ័យ។ បន្ទាប់មករូបគេបានធ្វើដំណើរទៅព្យាបាលនៅប្រទេសវៀតណាម។
លោកជំទាវ ប៊ុនរ៉ានី ហ៊ុន សែនបានជួយឧបត្ថម្ភប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិកសម្រាប់ព្យាបាល។ ស៊ន ដាវីនបាននិយាយថា ៖«សូមថ្លែងអំណរអរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែបដែលផ្ដល់ទឹកប្រាក់ 5.000$ សម្រាប់ការព្យាបាលរបួសដៃដល់ប្ដីនាងខ្ញុំ ត្រឹមពាក្យជូនពររបស់លោកជំទាវតាមទូរសព្ទ នាងខ្ញុំរំភើបណាស់ទៅហើយថែមទាំងផ្ដល់ថវិកាទៀត»៕
កីឡាករ វ៉ន វីវ៉ា
អត្ថបទ៖ ជាន ចាន់រ៉ា