ក្បួនដង្ហែក្លៀរសាគូរ៉ាហ្វ្រេស ម្សិលមិញបញ្ចប់ដោយជោគជ័យ
- 2015-06-28 19:15:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួនដង្ហែក្លៀរសាគូរ៉ាហ្វ្រេស ម្សិលមិញបញ្ចប់ដោយជោគជ័យ
ចន្លោះមិនឃើញ
ក្បួនដង្ហែក្លៀរសាគូរ៉ាហ្វ្រេស (Clear Sakura Fresh) របស់ក្រុមហ៊ុន Unilever ពេញមួយថ្ងៃ គឺនៅថ្ងៃទី ២៧ ខែ មិថុនា ម្សិលមិញតាមតំបន់សំខាន់ៗ ចំនួន ១៣ កន្លែងក្នុងរាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ។ នេះបើតាមការអះអាងរបស់លោក ឡោសារៈ តំណាងអ្នករៀបចំកម្មវិធី។
Sabay៖ តើកត្តាអ្វីដែលលោកអាចបញ្ជាក់ថាក្បួនដង្ហែម្សិលមិញបញ្ចប់ដោយជោគជ័យ? លោក ឡោ សារៈ ៖ ជោគជ័យត្រង់ថាគម្រោងយើងដែលរៀបចំពេញមួយថ្ងៃពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ តាមគោលដៅ ទាំង ១៣ បានបញ្ចប់ដោយរលូន ហើយជាពិសេសនៅតាមដងផ្លូវដែលយើងឆ្លងកាត់មានមនុស្សច្រើនចាប់អារម្មណ៍ខ្លាំង។
Sabay៖ តើលោកអាចបញ្ជាក់ពីគោលបំណងនៃការរៀបចំក្បួនដង្ហែនេះបានទេ? លោក ឡោ សារៈ ៖ ក្បួនដង្ហែប្លែកភ្នែកនេះក្នុងគោលបំណងចង់ប្រកាសប្រាប់អតិថិជនឱ្យដឹងច្បាស់ថា ក្លៀរសាគូរ៉ាហ្វ្រេស ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន មានចេញលក់នៅក្នុងទីផ្សារហើយ។ យើងក៏ចង់ប្រាប់ទៅអតិថិជនថា ក្លៀរសាគូរ៉ាហ្វ្រេស អាចកំចាត់អង្គែ ហើយបើប្រើប្រាស់រាល់ថ្ងៃនឹងកម្ចាត់បាន ១០០% និងជួយឱ្យសក់ទន់ទៀតផង។
Sabay៖ តើនៅក្នុងក្បួនដង្ហែរបស់ក្លៀរសាគូរ៉ាហ្វ្រេស មានអ្វីខ្លះ? លោក ឡោ សារៈ៖ យើងរៀបចំឡាន ៥ តោន ១ គ្រឿងរចនាពីផលិតផលរបស់ ក្លៀរសាគូរ៉ាហ្វ្រេស ជុំវិញ ដោយដឹកនារីម៉ូដែល ៤ នាក់ ដែលតុបតែងខ្លួនតាមរយៈសំលៀកបំពាក់ប្រពៃណីរបស់ជប៉ុន។ ក្នុងនោះមានស៊ីក្លូចំនួន ១២ គ្រឿងដឹកនារីម៉ូដែលស្លៀកពាក់ដូចគ្នា ដោយមានបាញ់ស្ព្រាយក្លិនផ្កាសាគូរ៉ាស្រស់ ដែលមាននៅក្នុងកញ្ចប់ក្លៀរសាគូរ៉ាហ្វ្រេស ផងដែរ។ ទន្ទឹមនឹងនេះក៏មានចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមទៀតផង។
Sabay៖ តើលោករំពឹងថា ក្លៀរសាគូរ៉ាហ្វ្រេស នឹងទទួលបានអ្វីត្រឡប់មកវិញ បន្ទាប់ពីដង្ហែក្បួនម្សិលមិញនេះ? លោក ឡោ សារៈ ៖ យើងរំពឹងថានេះជាសារមួយជូនដល់អតិថិជន ហើយទទួលបានការគាំទ្រ និង ចែកចាយតាមទីផ្សារកាន់តែច្រើន ឡើងៗ។
អត្ថបទ៖ ម៉ឺន រស្មី