ក្បួនដង្ហែដ៏ធំរបស់ក្លៀរសាគូរ៉ាហ្រ្វេសថ្មី ផ្តល់នូវក្លិនក្រអូបស្រស់ស្រាយ និងភាពភ្ញាក់ផ្អើលទូទាំងរាជធានីភ្នំពេញ
- 2015-07-01 17:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួនដង្ហែដ៏ធំរបស់ក្លៀរសាគូរ៉ាហ្រ្វេសថ្មី ផ្តល់នូវក្លិនក្រអូបស្រស់ស្រាយ និងភាពភ្ញាក់ផ្អើលទូទាំងរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ក្រុមហ៊ុន យូនីលីវើ បានធ្វើការផ្សព្វផ្សាយផលិតផលថ្មីរបស់ក្លៀរគឺ ក្លៀរសាគូរ៉ាហ្រ្វេសថ្មី តាមរយៈការដង្ហែក្បួនដ៏ធំនៅទូទាំងរាជធានីភ្នំពេញ ក្នុងរយៈពេលពេញមួយថ្ងៃ គឺថ្ងៃសៅរ៍ ទី ២៧ ខែមិថុនា ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ។ នៅក្នុងពិធីដង្ហែក្បួនដ៏គួរឲ្យទាក់ទាញនេះ បានផ្តល់នូវបទពិសោធន៍នៃក្លិនដ៏ក្រអូបស្រស់ស្រាយនិងភាពសប្បាយរីករាយ ជាមួយការចែករង្វាន់ជាច្រើនសម្រាប់អ្នកចូលរួមនៅគ្រប់ទីតាំងដែលក្បួនបានដង្ហែទៅដល់។
ការបង្ហាញខ្លួននៃក្បូនដង្ហែដ៏ធំរបស់ក្លៀរសាគូរ៉ាហ្រ្វេសថ្មី បានឆ្លងកាត់ទីតាំងសំខាន់ៗជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ រួមមាន៖ រង្វង់មូលទួលគោក TK Avenue ស្ពានអាកាស 7មករា ផ្លូវកម្ពុជាក្រោម វិទ្យាល័យបាក់ទូក ផ្សារអូឫស្សី វិថីមុនីវង្ស ផ្សារធំថ្មី វិថីនរោត្ត វត្តបុទម វិមានឯករាជ្យ វិថីព្រះសីហនុ ផ្សារទំនើបស៊ីធីម៉ល វិថីសហព័ន្ធរុស្ស៊ី ផ្សាររាត្រី វិថីស៊ីសុវត្ថិ ព្រះបរមរាជវាំង សួនច្បារសម្តេចតេជោ ហ៊ុន សែន ផ្សារទំនើបអ៊ីអន និងមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងពិធីដង្ហែក្បួននេះ ក៏មានចែកជូន ផលិតផល ក្លៀរសាគូរ៉ាហ្រ្វេសថ្មី សម្រាប់អ្នកចូលរួមសាកល្បង ហើយអ្នកដែលបានថតរូប Selfie ជាមួយក្បួនដង្ហែនេះរួច Post ទៅលើគណនីយហ្វេសប៊ុករបស់ខ្លួននឹងទទួលបានអាវយឺត សាគូរ៉ា ដ៏ស្រស់ស្អាតមួយភ្លាមៗផងដែរ។
កញ្ញា សុខលក្ខណ៍ អាយុ ២៣ឆ្នាំ ជានារីដ៏ស្រស់ស្អាតម្នាក់ដែលបានចូលរួមក្នុងពិធីដង្ហែ ក្បួននេះបានបង្ហាញចំណាប់អារម្មណ៍របស់នាងថា៖ “ដំបូងនាងខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ពេលបានឃើញក្បួនដង្ហែរបស់ក្លៀរសាគូរ៉ា នាងខ្ញុំចាប់អារម្មណ៍ក៏ចូលរួមសាកល្បងផលិតផលក្លៀរថ្មីនេះ ក្លិនវាពិតជាគួរឲ្យទាក់ទាញនិងក្រអូបដូចផ្កាសាគូរ៉ាស្រស់ពិតៗ ហើយនាងខ្ញុំក៏ទទួលបានអាវយឺតសាគូរ៉ាដ៏ស្រស់ស្អាតមួយបន្ទាប់ពីនាងខ្ញុំ Post រូបនាងខ្ញុំ ក្នុងពិធីដង្ហែក្បួននេះទៅលើហ្វេសបុក។ នាងខ្ញុំពិតជារំភើបនិងសប្បាយចិត្តណាស់”។
គោលបំណងនៃការដង្ហែក្បួននេះគឺដើម្បីផ្សព្វផ្សាយផលិតផលថ្មីរបស់ក្លៀរគឺ ក្លៀរសាគូរ៉ាហ្រ្វេសថ្មី ដែលចម្រាញ់ចេញពីផ្កាសាគូរ៉ាស្រស់ និងណូទ្រាមធិន មានសមត្ថភាពខ្ពស់ក្នុង ការកម្ចាត់ “អង្គែ” និងធ្វើឲ្យសក់របស់អ្នកមានក្លិនក្រអូបដូចផ្កាសាគូរ៉ាស្រស់។