​​វិទ្យាល័យ​ឥន្រ្ទទេវី​​ជួសជុល​ទីលាន​បាល់ទាត់​ស្មៅ​ធម្មជាតិ​ស្អាត​ធេង​

  • 2015-07-01 22:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​វិទ្យាល័យ​​​​ឥន្រ្ទ​ទេវី​នៅ​រាជធានី​​ភ្នំពេញ​បានជួសជុល​​ទី​លាន​បាល់ទាត់​ដែល​ដាំ​ស្មៅ​ធម្មជាតិ​យ៉ាង​ស្អាត​រួច​រាល់​ហើយ​ដើម្បី​បណ្តុះ​បណ្តាល​កីឡា​បាល់​ទាត់​ បន្ទាប់​ពី​ចំណាយ​ពេល​កសាង​អស់​រយៈ​ពេល​ជាង​៤​ខែ​មក​​ដែល​ការ​ជួសជុល​នេះ​​បាន​ធ្វើ​ឲ្យ​វិទ្យាល័យ​ឥន្ទ្រទេវី​​នាំ​មុខ​គេ​​សម្រាប់​វិទ្យាល័យ​នានា​​នៅ​រាជ​ធានី​ភ្នំពេញ។​

 

 

ទីលាន​បាល់ទាត់ វិទ្យាល័យ​ឥន្ទ្រទេវី

លោក​ នូ វុទ្ធី នាយក​វិទ្យាល័យ​ឥន្រ្ទ​ទេវី​បាន​ឲ្យ​ដឹង​ថា ទីលាន​បាល់ទាត់​​​​វិទ្យាល័យ​ឥន្ទ្រ​ទេវី ​ត្រូវ​បាន​សាង​សង់​ឡើង​ក្រោម​ការ​ជួយ​ទាំង​ស្រុង​ពី​​លោក សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា។ ទីលាន​​​ដែល​ដាំ​ស្មៅ​ធម្មជាតិ​យ៉ាង​ស្រស់​ស្អាត​​​មាន​បណ្ដោយ៩០ម៉ែត្រ ​និង​ទទឹង ៦០ ម៉ែត្រ ​ព្រម​ទាំង​មានការ​ដាក់​លូ​បង្ហូរ​ទឹក​ពេល​មាន​ភ្លៀង​មិន​ឲ្យ​លិច​​​ទៀតផង​។ ​ ​រាល់​ការ​ចំណាយ​ទាំង​អស់​លោក​មិន​បាន​ដឹង​ឡើយ ពី​ព្រោះ​ជា​ការ​ចំណាយ​ទាំង​ស្រុង​របស់​លោក សៅ សុខា ​​។

 

លោក​បាន​បន្ត​ថា ទីលាន​បាន​ចាប់​ផ្ដើម​​សាង​សង់​កាល​​​​ពាក់​​ពី​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៤  និង​​ដាក់​ឲ្យ​ក្មេង​លេង​កាល​​ពី​ពេល​ថ្មី​ៗ​នេះ។ លោក​បញ្ជាក់​ថា ​​លោក សៅ សុខា ​សម្រេច​ចិត្ត​ជួយ​​​ជួសជុល​​ទីលាន​​បាល់ទាត់​នេះ​ដោយ​សា​លោក​ឃើញ​ពី​ភាព​លំបាក​​​​ពេល​មាន​ភ្លៀង​ខ្លាំង ​ទឹក​លិច​ ហើយ​សិស្ស​មិន​អាច​លេង​បាន។ ម្យ៉ាង​ទៀត​​លោក​ចង់​លើក​​ស្ទួយ​​វិស័យ​បាល់ទាត់​នៅ​តាម​សាលា​នានា​ឲ្យ​មានការ​រីក​ចំរើន​ឡើង ។

 

​​ជា​មួយ​គ្នា​នោះ​​ដែរ​ក្រុម​ហ៊ុន​ទូរសព្ទ​មិត្តហ្វូន​ ក៏​បាន​ជួយ​ឧបត្ថម​បាល់​ចំនួន​១០គ្រាប់​។ ជា​ចុង​ក្រោយ​លោក នាយក​ វិទ្យាល័យ​រូប​នេះ​ក៏​សូម​អគុណ​ដល់​​បណ្ដា​​ម្ចាស់​ជំនួយ​ទាំង​អស់​ដែល​​បាន​ជួយ​ឧបត្ថម្ភ​ដល់​សាលា​របស់​លោក​ជា​រៀង​រហូត​មក៕

 

 

 

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

រូប​ថត៖ ​Sothea Neak

អត្ថបទថ្មី