ប្រព័ន្ធ​បក​ប្រែ​ភាសា​ខ្មែរ​​ក្រុមហ៊ុន​សេដ្ឋី Bill Gate ធ្វើ​​មិន​ឲ្យ​ចាញ់ Google Translate

  • 2015-07-03 18:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​អ្នក​តំណាង​ Microsoft នៅ​កម្ពុជា​បាន​បង្ហើប​ពី​ដំណើរ​ការ​​កម្មវិធី​ Microsoft Translate Hub របស់​ក្រុម​ហ៊ុន​យក្ស Microsoft ​របស់​សេដ្ឋី​ Bill Gate ​ដែល​អាច​បកប្រែ​ភាសា​ខ្មែរ​ទៅ​ភាសាបរទេស​ផ្សេង​ៗ និង ពី​ភាសា​បរទេស​មក​ភាសា​​ខ្មែរ​​វិញ​​​មិន​ឲ្យ​ចាញ់ Google Translate។

 

 

 

​​លោក Michael Strand តំណាង​ Microsoft បាន​ឲ្យ​ដឹង​ថា Microsoft Translator Hub គឺ​ខាង​លោក​កំពុង​តែ​ដំណើរ​ការ​​​បង្កើត​​ប្រព័ន្ធ​បកប្រែ​ភាសា​ខ្មែរ​បន្ទាប់​ពី​គម្រោង​មួយ​នេះ​បង្ហើប​ឲ្យ​ដឹង​កាល​ពី​កន្លះ​ឆ្នាំមុន​ម្ដង​រួច​ទៅ​ហើយ។

 

លោក​បន្ត​ថា​ ការបង្កើត​​នេះ​មាន​រយៈពេល​យូរ​ដោយ​សារ​ខាង​ក្រុម​អ្នក​បង្កើត​ជួប​បញ្ហា​មួយ​ចំនួន​ដូច​ជា ការ​ងារ​នេះ​ពី​មុន​គឺ​មិន​ធ្លាប់​មាន​ហើយ​វាជា​គម្រោង​ថ្មី​មួយ និង ត្រូវ​ការ​ធ្វើ​តាម​ដំណាក់កាល​ព្រោះ​មិន​មែន​តែ​ភាសាខ្មែរ​មួយ​ទេ​ត្រូវ​ធ្វើ​គឺ​មាន​ភាសា​ផ្សេងៗ​ផង​ដែរ។ ម្យ៉ាង​ទៀត Microsoft ត្រូវ​ការ​និង​ការ​គាំទ្រ​ពី​ ស្ថាប័ន​ពាក់ព័ន្ធ មួយ​ចំនួន ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​អាច​ដំណើរការ និង​ទទួល​បាន​ជោគជ័យ។

 

Microsoft Translator Hub មាន​លក្ខណៈ​ពិសេស​ដែល​អាច​បក​ប្រែ​បាន​​យ៉ាង​ត្រឹមត្រូវ និង​ច្បាស់​លាស់ ដោយ​បច្ចុប្បន្ន​ប្រព័ន្ធ​បក​ប្រែ​ដោយ​ស្វ័យប្រវត្តិ ដែល​កំពុង​ដាក់​ប្រើ​ប្រាស់​នៅ​ក្នុង Microsoft Translator Hub មាន​ជាង ១០០ ភាសា​មក​ហើយ ហើយ​ភាសា​ខ្មែរ​នឹង​មាន​បញ្ចូល​​នៅ​ក្នុង​ប្រព័ន្ធ​បកប្រែ​នេះ​បើ​សិន​ គម្រោង​នេះ​ដំណើរការ​បាន​ជោគជ័យ។

 

សម្រាប់​ដំណើរ​ការ​ Microsoft Translator Hub មិន​បាន​បញ្ជាក់​ថា​នឹង​បញ្ចប់ និង ឲ្យ​ប្រើ​ប្រាស់​លើ​ភាសាខ្មែរ​នៅ​ពេល​ណា។

 

 

ចុច​អាន៖ Microsoft សហការ​ VOTIVA នាំ​ប្រព័ន្ធ​កម្មវិធី​ Microsoft Dynamics AX ​អភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា

 

អត្ថបទ៖ ដារ៉ាឆានី​​

អត្ថបទថ្មី