Roberto Carlos ទៅដឹកនាំក្រុមបាល់ទាត់នៅឥណ្ឌា
- 2015-07-06 21:19:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Roberto Carlos ទៅដឹកនាំក្រុមបាល់ទាត់នៅឥណ្ឌា
ចន្លោះមិនឃើញ
អតីតកីឡាករឆ្នើម Roberto Carlos នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុម Delhi Dynamos ដែលលេងនៅក្របខ័ណ្ឌ India Super League នៅរដូវកាលក្រោយនេះ។
Carlos ដែលជាអតីតខ្សែការពារល្អរបស់ Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីលបានប្រកាសកាលពីម្សិលមិញនេះថារូបលោកនឹងទៅដឹកនាំក្រុមមួយនៅប្រទេសឥណ្ឌាគឺ Delhi Dynamos ហើយសង្ឃឹមថានឹងអាចជួយក្លិបបាល់ទាត់មួយនេះឱ្យជោគជ័យផងដែរ។ វត្តមានរបស់បុរសវ័យ៤២ឆ្នាំរូបនេះត្រូវបានគេដឹងថាជំនួសលោក Harm van Veldhoven ដែលបានដឹកនាំក្រុម Delhi Dynamos នេះធ្លាក់ដល់លេខ៥កាលពីរដូវកាលមុន។
India Super League គឺជាលីកបាល់ទាត់មួយនៅប្រទេសឥណ្ឌាដែលទើបតែបង្កើតឡើងនៅឆ្នាំ២០១៣។ លីកបាល់ទាត់មួយនេះមាន៨ក្រុមប្រកួតប្រជែងគ្នា ហើយររដូវកាលថ្មីនេះនឹងចាប់ផ្ដើមពីថ្ងៃទី៣ ខែតុលា រហូតដល់ថ្ងៃទី៦ ខែធ្នូ។
Roberto Carlos បញ្ចប់អាជីពជាកីឡាករនៅឆ្នាំ២០១២ ហើយដល់ឆ្នាំ២០១៣ រូបលោកក៏ចាប់ផ្ដើមអាជីពជាគ្រូបង្វឹកម្ដង ដោយរយៈពេល២ឆ្នាំមកនេះបានដឹកនាំក្រុម២មកហើយគឺ Sivasspor និង Akhisar Belediyespor ។ ចំណែកឯក្លិប Delhi Dynamos គឺជាក្លិបទី៣ហើយ សម្រាប់អតីតកីឡាករជួយប្រេស៊ីលលើកពាន World Cup ឆ្នាំ២០០២ នេះ៕
ចុចអាន៖មួយគ្រាប់នេះអាចស៊ីដាច់គ្រាប់បាល់របស់ Carlos បានអត់?
ចុចអាន៖ ៣គ្រាប់ Roberto Carlos នេះ មិនងាយមានអ្នកធ្វើដូច
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ mirror