ផ្អើលគ្រប់គ្នា កីឡាការិនីអាមេរិកអរពេករត់ទៅថើបប្រពន្ធ បន្ទាប់ពីឈ្នះជប៉ុន
- 2015-07-06 23:30:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលគ្រប់គ្នា កីឡាការិនីអាមេរិកអរពេករត់ទៅថើបប្រពន្ធ បន្ទាប់ពីឈ្នះជប៉ុន
ចន្លោះមិនឃើញ
កីឡាការិនី Abby Wambach បានរត់ទៅថើបប្រពន្ធរបស់នាង បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដែលអាមេរិកឈ្នះជប៉ុន៥-២វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ World Cup កាលពីព្រឹកមិញនេះ។
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក បានក្លាយជាក្រុមដំបូងគេ ដែលលើកពាន Women’s World Cup បាន៣សម័យកាល ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះលើក្រុមជើងឯកចាស់ជម្រើសជាតិជប៉ុន ដោយលទ្ធផល ៥-២ ។ ក្នុងជ័យជម្នះដ៏ធំធេងនេះដែរ គេឃើញមានកីឡាការិនីម្នាក់ឈ្មោះ Abby Wambach បានរត់ទៅថើបអបអរជាមួយប្រពន្ធរបស់នាង ដោយក្ដុកក្ដួលបំផុត ក្រោយបានជួយប្រទេសជាតិឈ្នះពានរង្វាន់ធំនេះ។
https://www.youtube.com/watch?v=gAfdqPkY7yM
Abby ជាកីឡាការិនីស្រីស្រលាញ់ស្រី ដែលបានរៀបការជាមួយអ្នកនាង Sarah Huffman តាំងពីឆ្នាំ២០១៣ មកម៉្លេះ។ ការរត់ទៅឱប និងថើបប្រពន្ធរបស់ខ្លួននេះជារូបភាពថ្មីមួយដែលបង្ហាញពីសេចក្ដីស្នេហារវាងមនុស្សភេទដូចគ្នាជាសាធារណៈ ក្រោយច្បាប់ស្រឡាញ់ភេទដូចគ្នាត្រូវបានបានអនុញ្ញាតទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០១៥ កន្លងទៅ៕
ចុចអាន៖World Cup នារី៖ អាមេរិក លើកពានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះជប៉ុន
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ businessinsider