វីដេអូ អូបាម៉ាទូរសព្ទអបអរក្រុមកីឡាការិនីបាល់ទាត់អាមេរិក កំពុងល្បីខ្លាំង
- 2015-07-08 23:20:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ អូបាម៉ាទូរសព្ទអបអរក្រុមកីឡាការិនីបាល់ទាត់អាមេរិក កំពុងល្បីខ្លាំង
ចន្លោះមិនឃើញ
ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិអាមេរិកបានឈ្នះពានរង្វាន់ FIFA Women's World Cup កាលពីដើមសប្ដាហ៍នេះ ដែលធ្វើឱ្យប្រជាជនអាមេរិកទាំងអស់សប្បាយចិត្តជាខ្លាំង រហូតដល់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏ទូរសព្ទទៅអបអរដែរ។
កាលពីម្សិលមិញនេះ លោក អូបាម៉ា បានទូរសព្ទទៅក្រុមកីឡាការិនីទាំងអស់ដោយផ្ទាល់ ហើយនិយាយចូលរួមអបអរជាមួយពួកគេដែលបានជួយជាតិមានមុខមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតី រូបនេះក៏បានអញ្ជើញក្រុមកីឡាការិនីទាំងអស់ចូលជួបផ្ទាល់ផងដែរនៅសេតវិមាន នៅពេលដែលពួកគេត្រលប់ទៅដល់មាតុភូមិវិញ។
ខាងក្រោមនេះជាវីដេអូឆ្លើយឆ្លងរវាងលោក អូបាម៉ានិងក្រុមកីឡាការិនីអាមេរិក៖
ចុចអាន៖ World Cup នារី៖ អាមេរិក លើកពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះជប៉ុន
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport