គ្រាន់តែបានដូរអាវជាមួយ Messi អាចធ្វើឱ្យខ្លាំងដូច Messi ដែរ?
- 2015-07-10 13:00:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែបានដូរអាវជាមួយ Messi អាចធ្វើឱ្យខ្លាំងដូច Messi ដែរ?
ចន្លោះមិនឃើញ
កីឡាករ Jobi McAnuff បានបង្ហាញសមត្ថភាពនិងទម្រង់លេងល្អសឹងតែនឹកស្មានមិនដល់ បន្ទាប់ពីរូបគេបានដូរអាវជាមួយ Lionel Messi ។ តើនេះមកពីឥទ្ធិពលរបស់អាវ Messi ឬយ៉ាងណា?
ជាក់ស្ដែងទៅ Jobi McAnuff ជាកីឡាករលេងនៅលីកលំដាប់ទី៣របស់អង់គ្លេស ហើយរូបគេផ្ទាល់ក៏មិនមែនជាកីឡាករពូកែអូសបាល់ស៊ុតអីដែរ។ ខ្សែបម្រើរូបនេះមានវ័យ៣៣ឆ្នាំទៅហើយ តែនៅលេងក្នុងក្រុមជម្រើសជាតិចាម៉ៃកានៅឡើយទេ។ ក្នុងការប្រកួតជាមួយក្រុមអាហ្សង់ទីននៅវគ្គសន្សំពិន្ទុតាមពូល Copa America កីឡាកររូបនេះបានសុំដូរអាវគ្នាជាមួយ Messi ដើម្បីទុកជាអនុស្សាវរីយមួយរបស់គេដែលបានលេងជាមួយកំពូលកីឡាករម្នាក់។
បន្ទាប់ពីបានអាវម្ចាស់ពាន Ballon d'Or ៤សម័យខាងលើមក កីឡាករលេងនៅក្លិប Leyton Orient រូបនេះហាក់ដូចជាមានទម្រង់លេងល្អ ដោយខំហ្វឹកហាត់និងមានទំនុកចិត្តខ្ពស់លើខ្លួនឯងណាស់។ រហូតដល់ម្សិលមិញនេះ រូបគេបានជួយក្រុមជម្រើសជាតិចាម៉ៃកាលេងក្នុងពានរង្វាន់ Gold Cup ទល់នឹងកូស្តារីកា ដោយរកគ្រាប់បាល់ប្រើក្បាច់ Solo ដូចទៅនឹង Messi ទៀតផង។
ចំណុចទាំងនេះហើយ បានធ្វើឱ្យមតិមួយចំនួនបានគិតថា កីឡាករវ័យជ្រេខាងលើនេះមានទម្រង់លេងល្អដោយសារតែបានអាវលេខ១០របស់ Lionel Messi ទើបអាចឱ្យរូបគេខិតខំហ្វឹកហាត់។
ចុះប្រិយមិត្តវិញគិតយ៉ាងណាដែរចំពោះរឿងនេះ? តើឥទ្ធិពលអាវ Messi មានមែនឬយ៉ាងណា?
ចុចអាន៖ គ្រាន់តែស្រែក Messi Messi អាចជួយជីវិតមនុស្សម្នាក់បាន
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror, premnews