តារា​ចម្រៀង​ សុរិន្ទ សុង សែង ត្រេកអរ​ក្នុង​ចិត្ត ទោះ​មាន​ផលិតកម្ម​នៅ​ខ្មែរ Copy បទ​កន្ទឹ្រម​ច្រើន

  • 2015-07-11 16:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុង សែង ប្រាប់​ថា លោក​ត្រេក​អរ​ក្នុង​ចិត្ត បើ​ទោះ​បី​ដឹង​ថា ចម្រៀង​កន្ទ្រឹម​របស់​ខ្លួន​ជា​ច្រើន ត្រូវ​បាន​ផលិតកម្ម​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន ចម្លង​មក​ធ្វើ​ជា​អាជីវកម្ម​យ៉ាង​ណា​ក្ដី។

 

 

ម្ចាស់​ដើម​បទ "ធំៗ" រូប​នេះ​ប្រាប់ Sabay នៅ​ក្នុង​ដំណើរ​លើក​ដំបូង​មក​កាន់​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ​ថា លោក​បាន​ដឹង​ជា​យូរ​មក​ហើយ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផលិត​បទ​ចម្រៀង​កន្ទ្រឹម​នៅ​ទីនេះ ក្នុង​នោះ​ចម្រៀង​មួយ​ចំនួន​សុទ្ធសឹងតែ​ជា​បទ​ល្បី​នៅ​សុរិន្ទ។ ប៉ុន្តែ​លោក​ថា ជា​ការ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ព្រោះ​ជា​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ទាំង​នោះ​ផង ហើយ​ក៏​មាន​សាច់ឈាម​ជា​ខ្មែរ​ដូច​គ្នា ទោះ​បី​រស់​នៅ​ឆ្ងាយ​គ្នា​យ៉ាង​ណា​ក្ដី។

 

លោក​និយាយ​ទាំង​រដឺន​ថា៖ "ដឹង​ច្រើនៗ! តែ​ខ្ញុំ​អរ អ្នក​ចម្រៀង​ខ្មែរ បង​ប្អូន​យើង ដែល​បាន​យក​បទ​ទៅ​ច្រៀង អត់ៗ អត់អី​ទេ អរ​ក្នុង​ចិត្ត"។ តារា​ចម្រៀង​ល្បី​នៅ​សុរិន្ទ​រូប​នេះ​ចាប់​អារម្មណ៍​ថា វិស័យ​ចម្រៀង​នៅ​ប្រទេស​កម្ពុជា​រីក​ចម្រើន​ដូច​គ្នា ទៅ​នឹង​វិស័យ​ចម្រៀង​នៅ​លើ​ទឹក​ដី​សុរិន្ទ​ដែរ។

 

ប៉ុន្តែ​លោក​បន្ថែម​ថា តារា​ចម្រៀង ឬ​អ្នក​រាំ​នៅ​ទឹក​ដី​កំណើត​របស់​ខ្លួន ភាគ​ច្រើន​ស្លៀក​ខ្លីៗ ដែល​លោក​ចាត់​ទុក​ថា នោះ​រឿង​មិន​សូវ​ល្អ​ទៅ​វិញ។ សុង សែង បញ្ជាក់​ថា៖ "ចង់​ឱ្យ​ពូក​គាត់​ស្លៀក​វែងៗ ដូច​អ្នក​ចម្រៀង​នៅ​កម្ពុជា​យើង បែប​ប្រពៃណី​ចាស់​បរម​បុរាណ មិន​ចង់​ឱ្យ​បាត់​ទៅ"។ លោក​អះអាង​ថា កំពុង​ត្រៀម​ចេញ​ចម្រៀង​កន្ទ្រឹម​ថ្មីៗ​បន្តបន្ទាប់​ទៀត ហើយ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ការ​គាំទ្រ៕

 

អាន​អត្ថបទ៖  តារា​ស្រី​ទាំង ៣ ដួង មាន​វាសនា​ខុស​គ្នា ក្នុង​ចំណង​ស្នេហ៍​ជាមួយ​ជន​បរទេស

អាន​អត្ថបទ៖សម្រស់​ពិធី​ការិនី​ ​ពេល​អត់ Makeup នៅ​តែ​ស្អាត​ទៀត​អត់ណ៎?

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី