ស៊ន ដាវីន ​អៀន​ខ្មាស​ប្រទេស​កំណើត​ខ្លួន​ឯង​ក្រោយ​ប្រកួត​ចាញ់​នៅ​កូរ៉េ​ម្សិល​មិញ​

  • 2015-07-11 16:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ស៊ន ដាវីន​ បាន​បង្ហាញ​អារម្មណ៍​ខ្មាស​អៀន​ចំពោះ​ប្រទេស​កំណើត​របស់​ខ្លួន​ បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡា​ការិនី​ម្ចាស់​ផ្ទះ​​កាល​ពី​ម្សិល​មិញ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​ពិភព​លោក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

 

សម្រាប់​ការ​ប្រកួត​ពី​ម្សិល​មិញ​ ភរិយា​របស់​កីឡាករ​ប្រដាល់ វ៉ន វីវ៉ា ​បាន​ប្រកួត​ចាញ់​កីឡា​ការិនី​ម្ចាស់​ដោយ​ដោយ​លទ្ធផល​​ពិន្ទុ​១៥​ទល់​នឹង​៩។ ក្រោយ​មក​កីឡា​ការិនី​រូប​នេះ​បាន​និយាយ​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្មាស​ប្រទេស​កំណើត​ខ្លួន​ឯង​ណាស់​ នេះ​មិន​មែន​ជា​ការ​ប្រកួត​យក​បទ​ពិសោធន៍​ទៀត​ទេ​ គឺ​ការ​ដណ្ដើម​យក​មេដាយ​ ប៉ុន្តែ​ខ្ញុំ​ធ្វើ​មិន​បាន​ ខ្ញុំ​ចាញ់​ហើយ​បង​ប្អូន​ ខ្ញុំ​គ្មាន​សមត្ថភាព​ទេ​ (​ជា​មួយ​ម្ចាស់​ផ្ទះ​កូរ៉េ​ពិន្ទុ​1​5​ទល់​នឹង​9)​ សុំ​ទោស​ផង»។

 

ស៊ន ដាវីន​ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កីឡា​ទាំង​៤​ប្រភេទ​ដែល​កម្ពុជា​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​គឺ​​នៅ​សល់​តែ​ម្ចាស់​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​កញ្ញា​ ស៊ន សៀវម៉ី តែ​ម្នាក់​គត់​ដែល​​ត្រូវ​ប្រកួត​ថ្ងៃ​​នេះ ខណៈ​អ្នក​ផ្សេង​ទៀត​ចាញ់​អស់​ហើយ​រាប់​បញ្ចូល​ទាំង​រូប​នាង។

 

ប្រភេទ​កីឡា​ទាំង​៤​ដែល​កម្ពុជា​បាន​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​ពិភព​លោកនៅ​ប្រទេស​កូរ៉េ​ ​​​មាន​​កីឡា​វាយ​កូនឃ្លី​លើ​តុ​ អត្តពលកម្ម​ ហែល​ទឹក​ និង តេ​ក្វាន់​ដូ៕

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី