កីឡាករ​ណា​ខ្លះ​ដែល Real Madrid ​ទិញ​ចូល​មិន​អត់​ប្រយោជន៍?

  • 2015-07-13 13:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid ​ជា​ក្លិប​ខ្លាំង​មួយ​នៅ​អេស្ប៉ាញ​ដែល​មាន​ប្រវត្តិសាស្ត្រ​ជោគជ័យ​បំផុត។ ការ​ទទួល​បាន​ជោគជ័យ​នេះ​ដែរ​គឺ​ដោយសារ​តែ​ពេល​កន្លង​មក ក្លិប​ដែល​មាន​ម្ចាស់​ជា​មហាសេដ្ឋី​មួយ​នេះ​បាន​ទិញ​ចូល​កីឡាករ​ល្អ​ច្រើន​ដើម្បី​មក​ពង្រឹង​សមត្ថភាព​ក្រុម។

 

 

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​១០​រូប​ ដែល Real Madrid ​ទិញ​ត្រូវ​បំផុត៖

 

 

១. David Beckham

 

 

 

Real Madrid ​ទិញ Beckham ​ពី​បិសាច​ក្រហម​នៅ​ឆ្នាំ​២០០៣ ​ក្នុង​តម្លៃ​ខ្លួន​២៤,៥​ផោន។ វីរបុរស​អង់គ្លេស​រូប​នេះ ​បាន​ជួយ​ក្លិប​ខ្លាំង​ជាង​គេ​នៅ​អេស្ប៉ាញ​មួយ​នេះ​ជា​ច្រើន ទាំង​ពាន​រង្វាន់​និង​កេរ្តិ៍ឈ្មោះ។

 

 

២. Gonzalo Higuain

 

 

 

Gonzalo Higuain ​ជា​កីឡាករ​ដែល Real Madrid ​ទិញ​ចូល​តាំង​ពី​រូប​គេ​មាន​វ័យ​១៩​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​៩​លាន​ផោន។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​អេស្ប៉ាញ ​រូប​លោកបាន​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន ​ហើយ​ទើប​តែ​ចាកចេញ​ពី​ក្លិប​នៅ​ឆ្នាំ​២០១៣​នេះ​ទេ។

 

 

៣. Ronaldo

 

 

 

Ronaldo ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​និង​ Real Madrid ។ ​លោក​ចុះ​កុងត្រាជាមួយ Real Madrid ​នៅ​ឆ្នាំ​២០០២​ ក្នុង​តម្លៃ​ខ្លួន​៣៣​លាន​ផោន ។

 

 

៤. Claude Makelele

 

 

 

Makelele ​ជា​កីឡាករ​ល្អ​ម្នាក់​របស់ Real ​ត្បិត​តែ​រូប​លោក​បាន​លេង​នៅ​ទី​នេះ​តែ​៣​ឆ្នាំ​ក៏​ដោយ​។ ទោះ​ជា​មាន​រយៈ​ពេល​ខ្លី​មែន តែ​ខ្សែ​បម្រើ​រូប​នេះ​ក៏​មាន​ចំណែក​ជួយ​អធិរាជ​ស​លើក​ពាន Champions League ​ផង​ដែរ។

 

 

៥. Roberto Carlos

 

 

 

Carlos ​ជា​តួ​អង្គ​សំខាន់​ម្នាក់​របស់ Real Madrid ​ក្នុង​ការ​ជួយ​ក្រុម​ឈ្នះ​ពាន UEFA Champions League ​នៅ​ឆ្នាំ​២០០២ ។ ខ្សែ​ការពារ​រូប​នេះ​ដែរ បាន​ពាក់​អាវ​លេខ​៣​នៅ​អធិរាជ​ស​អស់​រយៈ​ពេល​១០​ឆ្នាំ។

 

 

៦. Pedja Mijatovic

 

 

 

Mijatovic ​ជា​កីឡាករ​ដែល​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ Real ​នៅ​ឆ្នាំ​១៩៩៨ ​ពេល​ប្រកួត​ជាមួយ Juventus ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League ។ រូប​លោក​នេះ​ហើយ ជា​អ្នក​ទិញ​កីឡាករ Higuain ​បន្ទាប់​ពី​បាន​ក្លាយ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្លិប។

 

 

៧. Fernando Redondo

 

 

 

Redondo ​ជា​ខ្សែ​បម្រើ​ការពារ​ល្អ​ម្នាក់​ដែល Real Madrid ​ទិញ​ពី​ Tenerife ​កាល​ពី​ឆ្នាំ​១៩៩៤។ កីឡាករ​រូប​នេះ​ដែរ បាន​ជួយ​ក្រុម​លើក​ពាន Champions League ​បាន​២​ដង​នៅ​ឆ្នាំ ១៩៩៧-១៩៩៨ ​និង​ឆ្នាំ​១៩៩៩-២០០០។

 

 

៨. Zinedine Zidane

 

 

 

Zidane ​ជា​កីឡាករ​សំខាន់​ណាស់​របស់ Real Madrid ​ព្រោះ​ថា​រូប​គេ​នេះ​ហើយ​ដែល​ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​អធិរាជ​ស​លើក​ពាន Champions League ​លើក​ទី​៩។ ​បច្ចុប្បន្ន​រូប​លោក​ជា​អ្នក​ចាត់​ការ​ក្រុម Real Madrid B ​ផង​ដែរ។

 

 

៩. Sergio Ramos

 

 

 

Ramos ​ត្រូវ​ក្លិប Real ​ទិញ​ពី Sevilla ​តាំង​ពី​រូប​គេ​មាន​វ័យ​១៩​ឆ្នាំ​ ដែល​កាល​នោះ​មាន​តម្លៃ​ខ្លួន​២០​លាន​ផោន​ហើយ​ត្រូវ​លេង​៣​មុខ​តំណែង​ផង​ដែរ។ ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ជួយ​អធិរាជ​ស​ច្រើន​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ La Liga ​ក៏​ដូច​ជា​ពាន​រង្វាន់​ធំ​ៗ​ផ្សេង​ទៀត។ អ្វី​ដែល​កំណត់​សម្គាល់​នោះ​គឺ​កាល​ពី​ឆ្នាំ​២០១៤ រូប​គេ​នេះ​ហើយ​ដែល​បាន​ជួយ Real ​លើក​ពាន Champions League ។

 

 

១០. Cristiano Ronaldo

 

 

 

Ronaldo ​ជា​កីឡាករ​ដែល Real Madrid ​ទិញ​ពី​ Manchester United ​នៅ​ឆ្នាំ​២០០៨ ​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន។ ​បច្ចុប្បន្ន​នេះ រូប​គេ​បាន​ជួយ​ក្រុម​លើក​ពាន​ជា​ច្រើន ហើយ​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ទី​២​ផង​ដែរ។

 

ចុចអាន៖កីឡាករ​ណា​ខ្លះដែល​ Man Utd ​ទិញ​មក​ត្រូវ​ និង​ខុស​ក្នុង​ប្រវត្តិសាស្ត្រ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail