សមត្ថភាព​ច្នៃ​ម៉ូដ​ខោ​អាវ​សម័យ​ថ្មី​របស់​កូន​ខ្មែរ

  • 2015-07-14 22:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​វិស័យ​ច្នៃម៉ូដ​កំពុង​ឈាន​មុខ​នៅ​ប្រទេស​កម្ពុជា ទើប​យើង​ឃើញ​ចាប់ផ្តើម​មាន​អ្នក​មាន​សមត្ថភាព​កំពុង​បញ្ចេញ​ស្នាដៃ​តាម​រយៈ​ការ​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ថ្មីៗ​ដើម្បី​ទទួល​បាន​ភាព​ទាក់ទាញ។ លោក OU Kosal គឺ​ជា​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​ម្នាក់​ដែល​ទទួល​បាន​ការ​គាំទ្រ​សង្គម​ផងដែរ ដោយសា​រស្នាដៃ​ច្នៃ​ប្រឌិត​សំលៀកបំពាក់​របស់​គាត់។

 

១.ហេតុ​អ្វី​បា​ន​ជា​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ហាង​ថា Kool as U?

Kool as U គឺ​ជា​អក្សរ​ឆ្លាស់​នៃ​ឈ្មោះ​របស់​ខ្ញុំ​ជា​ភាសា​អង់គ្លេស​ Ou Kosal ដូច​ដែល​បាន​ឃើញ​នៅ​ក្នុង ​Logo ហាង។

 

លោក Ou Kosal (ពាក់អាវស​មុខគេ)

 

២.តើ​អ្វី​ដែល​ជា​កត្តា​ជំរុញ​ដែល​បង​ចាប់​​ផ្ដើម​​​អាជីវកម្ម​ច្នៃ​ម៉ូដ?

ព្រោះ​អស់​រយៈ​កាល៥ឆ្នាំ​នេះ​ ខ្ញុំ​មើល​ឃើញ​ថា​ជីវភាព​របស់​ប្រជាជន​ខ្មែរ​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ នេះ​ក៏​ជា​មូល​ហេតុ​មួយ​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាជីវកម្ម​មួយ​នេះ​ ហើយ​ក៏​ជា​ឱ​កាស​ល្អ​ដ៏​ល្អ​ដែល​ខ្ញុំ​អាច​បញ្ចេញ​ស្នាដៃ​របស់​ខ្ញុំ​ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​ផង​​ដែរ។

 

៣.ជា​ទូទៅ​សំលៀក​បំពាក់​ប្រភេទ​ណា​ដែល​លក់​ដាច់​បំផុត​? ខោ​អាវ​បុរស ឬស្ត្រី?

ខ្ញុំ​ពិត​ជា​ពិបាក​ឆ្លើយ​ណាស់​ថា​តើ​ មួយ​ណា​លក់​ដាច់​ជាង​គេ ព្រោះ​ខ្ញុំ​ចាប់​​ផ្ដើម​ដំបូង​​គឺ​ច្នៃ​ម៉ូដ​ខោ​អាវ​បុរស​ រី​ឯ ខោ​អាវ​ស្ត្រី​ទើប​តែ​ចាប់​ផ្ដើម​ច្នៃ​រយៈ​ពេល​មួយ​ខែ​ក្រោយ​នេះ​ទេ។ ម៉ូដ​ខោ​អាវ​របស់​ Kool as U គឺ​ជា​ប្រភេទ​សំលៀកបំពាក់​សម្រាប់​ទៅ​ធ្វើ​​ការ​ និង ដើរ​លំហែ​កាយ​ទូទៅ​។ហើយ​គោល​ការណ៍​នៃ​ការ​ច្នៃ​ម៉ូដ​របស់​ខ្ញុំ​គឺ​ គុណភាព​ និង សេវាកម្ម​​ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ពិភព​លោក​បាន​ឃើញ​ពី​ការ​ច្នៃ​ម៉ូដ ខោអាវ​ដែល​មាន​គុណភាព​ខ្ពស់​របស់​ខ្មែរ​ និង​អាច​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ។

 

 

៤.តើ​មាន​កម្មវិធី​ប៉ុន្មាន​រួច​មក​ហើយ​ដែល​បាន​ដាក់​បង្ហាញ​ពី​ការ​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​របស់​បង?​ហើយ​ការ​ឆ្លើយ​តប​របស់​អតិថិ​ជន​យ៉ាង​ណា​ដែរ?

ធ្លាប់​ចូល​​រូម​​បង្ហាញ​ប្រហែល​៣​កម្ម​វិធី​រួច​មក​ហើយ ការ​ឆ្លើយ​តប​របស់​អតិថិជន​គឺ​ពួក​គាត់​ពេញចិត្ត​ជា​ខ្លាំង​នឹង​ការ​ច្នៃ​ម៉ូដ​របស់​ខ្ញុំ​។

 

៥.តើ​បង​គិត​បែប​ណា​ដែរ​ចំពោះ​វិស័យ​ច្នៃ​ម៉ូដ​នៅ​កម្ពុជា​សព្វ​ថ្ងៃ?

ខ្ញុំ​គិត​ថា​វិស័យ​ច្នៃ​ម៉ូដ​មាន​សន្ទុះ​លឿន​​ខ្លាំង ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមុន​នេះ ប៉ុន្តែ​យើង​ត្រូវ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​អាច​ប្រ​កួត​ប្រជែង​ជាមួយ​ប្រ​ទេស​ជិត​ខាង។

 

 

៦.តើ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​ច្នៃ​ម៉ូដ​របស់​បង​ទទួល​បាន​ជោគ​ជ័យ​?

និយាយ​តាម​ត្រង់​ខ្ញុំ​អត់​មាន​សញ្ញា​ប័ត្រ​ផ្នែក​ច្នៃ​​ម៉ូដ​អី​ទេ Background របស់​ខ្ញុំ​គឺ​Business ប៉ុន្តែ​ដោយ​សារ​តែ​មហិច្ឆតា​នៃ​ការ​ស្រឡាញ់​ចូល​ចិត្ត​ការ​ច្នៃ​ម៉ូដ ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ងប់​ងល់​​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​សៀវភៅ​ផង​ តាម​វិប​សាយ​ផងទាក់​ទង​នឹង​ម៉ូដ​ខោ​អាវឥត​ឈប់ឈរ។

 

 

៧. តើ​យុទ្ធ​សាស្ត្រ​ទីផ្សារ​របស់​បង​គឺ​អ្វី? ហើយ​គោល​ដៅ​ទៅ​ថ្ងៃ​អនាគត​ទៀត​បែប​ណា?

គោលដៅ​ទី​ផ្សារ​​ដំបូង​របស់​ខ្ញុំ​គឺ​អ្នក​មាន​ជីវភាព​មធ្យម​ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​ពី​ទី​ផ្សារ​ ខ្ញុំ​បាន​បន្ថែម​គោលដៅ​មួយ​ទៀត​គឺ​អ្នក​ដែល​មាន​ជីវភាព​ធូរធារ ដោយ​មាន​ការ​បែង​ចែក​ម៉ាក​ខោ​អាវ​ជា​២ប្រភេទ​គឺ​ Blue និងRed ដោយ​ម៉ាក​ Blue មានតម្លៃ​ធូរ​ថ្លៃជាង​ម៉ាក​Red ព្រោះ​ម៉ាកRed​ ត្រូវ​បាន​ធ្វើ​ការ​ច្នៃ​ម៉ូដ​បន្ថែម​ច្រើន​ជាង​ម៉ាក Blue ឲ្យ​សម​ទៅ​នឹង​តម្លៃ។ហើយ​មិន​មែន​មាន​តែ​ការ​ច្នៃ​ម៉ូដ​របស់​ខ្ញុំ​ម្នាក់​ឯង​ទេ​ យើង​មាន​នៅ​មាន​អ្នក​ច្នៃ​ម៉ូដ​ផ្សេង​​ទៀត​របស់​ហាង​យើង​ផង​ដែរ។​ រី​ឯ​គោលដៅ​នៅ​ថ្ងៃ​អនាគត​របស់ខ្ញុំ​គឺ​ការ​លក់​ខោអាវ​ដែល​ខ្ញុំ​ច្នៃ​តាមរយៈOnline ចេញទៅ​ក្រៅ​ប្រទេស​ប៉ុន្តែ​ដោយ​សារ​ប្រព័ន្ធ​ចរន្ត​ផ្ទេរ​លុយ​​មិន​ទាន់​មាន​ភាព​ទូលំ​ទូ​លាយ​សម្រាប់​ប្រទេស​យើង ដូច្នេះ​ខ្ញុំ​ត្រូវ​រង់​ចាំ​បន្តិច​សិន​ ហើយ​​ពេល​ដែល​វា​បើក​ទូលាយ​​វា​ក៏​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​អាជីវកម្ម​ស្រុក​យើង​មាន​ភាព​រីក​ចម្រើន​មួយ​ផ្នែក​ទៀត។

 

អត្ថបទ៖ Sabay Magz

Models: Joseph Vann, Kanika Kheang, Vayuck Tim

រូបថត៖ Chem Dan