រូបភាពរថក្រោះប្រវត្តិសាស្ត្រ១០០ឆ្នាំចុងក្រោយ
- 2015-07-26 19:47:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពរថក្រោះប្រវត្តិសាស្ត្រ១០០ឆ្នាំចុងក្រោយ
ចន្លោះមិនឃើញ
រថក្រោះនៅតែជាអាវុធសង្គ្រាមដ៏សំខាន់សម្រាប់កម្លាំងយោធាទូទាំងពិភពលោក ១០០ឆ្នាំបន្ទាប់ពីវត្តមានដំបូងក្នុងសង្គ្រាមលោកលើកទី១។
ខាងក្រោមនេះ ជារូបភាពរថក្រោះក្នុងប្រវត្តិសាស្ត្រ៖
១. Little Willie
Little Willie ជារថក្រោះអង់គ្លេសដំបូងគេក្នុងប្រវត្តិសាស្ត្រ និងបង្ហាញខ្លួននៅឆ្នាំ១៩១៥។
២. Renault-FT
Renault-FT របស់បារាំង ឬហៅថា FT-17 ត្រូវគេចាត់ទុកថា ជារថក្រោះដ៏មានឥទ្ធិពលក្នុងប្រវត្តិសាស្ត្រ។
៣. Mk V
MK V ជាស៊េរីក្រោយរបស់រថក្រោះ MK IV របស់អង់គ្លេស ហើយបង្ហាញវត្តមាននៅចុងសង្គ្រោះលោកលើកទី១ នាឆ្នាំ១៩១៨។
៤. M3 Stuart
ឈ្មោះពេញគឺ The Light Tank M3 គឺជារថក្រោះអាមេរិកដំបូងគេក្នុងសង្គ្រាមលោកលើកទី២។
៥. M4-Sherman
M4 Sherman ជារថក្រោះពេញនិយមជាងគេរបស់អាមេរិក និងប្រើប្រាស់ដោយសម្ព័ន្ធមិត្តអាមេរិកក្នុងសង្គ្រាមលោកលើកទី២។
៦. M4A1 Sherman
ជារបស់អាមេរិក ប្រើក្នុងការរំដោះអឺរ៉ុបក្នុងសង្គ្រាមលោកលើកទី២។
៧. T-26
ជារបស់សហភាពសូវៀត ត្រូវបានផលិតចុងទសវត្សនៃឆ្នាំ១៩២០ ហើយប្រើក្នុងឆ្នាំ១៩៣១។ វាជារថក្រោះសំខាន់ក្នុងសហភាពសូវៀត។
៨. T-34
ជារថក្រោះល្អបំផុតក្នុងចំណោមរថក្រោះខ្លាំងៗបំផុតរបស់សហភាពសូវៀត សម្រាប់កងទ័ពក្រហមអំឡុងសង្គ្រាមលោកលើកទី២។ ដាក់ប្រើការក្នុងឆ្នាំ ១៩៤០។
៩. Cromwell
ជារថក្រោះរបស់អង់គ្លេសបង្ហាញខ្លួនសង្គ្រាម Battle of Normandy ខែមិថុនា ឆ្នាំ១៩៤៤ ក្នុងសង្គ្រាមលោកលើកទី២ ហើយត្រូវគេប្រើក្នុងសង្គ្រាមកូរ៉េ។
១០. Tiger
ជារថក្រោះដំបូងរបស់អាល្លឺម៉ង់ដែលបំពាក់កាំភ្លើង ៨៨ មិល្លីម៉ែត្រធ្វើឲ្យសត្រូវញញើត។ មិនក្រោម ១៤០០គ្រឿងទេ ត្រូវបានផលិតចន្លោះឆ្នាំ ១៩៤២ និង ១៩៤៤។
១១. M1 Abrams
តាំងពីឆ្នាំ ១៩៨០ M1 Abrams គឺជាតួអង្គសំខាន់សម្រាប់យោធាអាមេរិក។ វាជារថក្រោះជំនាន់ទី៣ក្រោយសង្គ្រាមលោកលើកទី២ ដែលអាចផ្លាស់ទីលឿន និងបំពាក់អាវុធយ៉ាងច្រើន។
១២. T-14 Armata
ជារថក្រោះជំនាន់ទី៥ របស់រុស្សី ដែលបង្ហាញខ្លួនជាសាធារណៈដំបូងអំឡុងពេលហាត់សមសម្រាប់ព្យុហយាត្រាទិវាជ័យជំនះក្រុងមូស្គូឆ្នាំ២០១៥។ ការផលិតរថក្រោះនេះ ប្រើពេល ៥ ឆ្នាំ ហើយតម្លៃ ៧,៦ លានដុល្លារក្នុងមួយគ្រឿង។
ដោយ៖ សុផាត ប្រភព៖ Telegraph