សែលកាត បន្ថែម​គម្រោង LINE ឥត​កំណត់ ក្នុង​ផលិតផល​សេវាកម្ម​គម្រោង​ផ្ញើ​សា​របស់​ខ្លួន

  • 2015-08-04 23:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន សែលកាត ​នៅ​តែ​បន្ត​កសាង​លើ​ការ​ប្រមូល​ផ្ដុំ​គម្រោង​សេវា​ផ្ញើ​សា​របស់​ខ្លួន​ដោយ​ផ្តល់​នូវ​ចំណេះ​ដឹង​ពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដល់​អតិថិជន​ទាំងអស់​ជាមួយ​ការ​ផ្តល់​ជូន​នូវ​ជម្រើស កាន់​តែ​ច្រើន​សម្រាប់​រក្សា​ទំនាក់​ទំនង​និង​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង​តាម​រយៈ​កម្មវិធី​ផ្ញើ​សា​ទំនើបៗ។ បន្ទាប់​ពី​ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​របស់​គម្រោង Viber ឥត​កំណត់ និង Whatsapp ឥត​កំណត់ ទទួល​បាន​ជោគជ័យ​រួច​មក ក្រុមហ៊ុន​បាន​ដាក់​ចេញ​គម្រោង​ផ្តល់​ជូន​ឥត​កំណត់​មួយ​ទៀត​គឺ "LINE ឥត​កំណត់"។

 

 

ការ​ផ្តល់​ជូន​ការ​ផ្ញើ​សា និង​ទូរសព្ទ​ដោយ​ឥត​គិត​ថ្លៃ​រួម​បន្ថែម​ទាំង​កម្រង​រូបភាព​ស្ទីកគ័រ​ដ៏​ច្រើន​លើស​លប់​ទៀត​នោះ LINE កំពុង​ពេញ​និយម​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើងៗ។ ក្នុង​ខែ​កុម្ភៈ​ឆ្នាំ ២០១៥  LINE បាន​ប្រកាស​ថា​ចំនួន​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន​បាន​ឡើង​ដល់​ជាង ៦០០លាន​នាក់ នៅ​ទូទាំង​ពិភពលោក ហើយ​រំពឹង​ថា​នឹង​អាច​ឈាន​ដល់ ៧០០លាន​នាក់​នៅ​ចុង​ឆ្នាំ​នេះ។

 

"យើង​រំភើប​រីករាយ​ខ្លាំង​ណាស់​ក្នុង​ការ​ដាក់​ចេញ​ឱ្យ​ដំណើរ​ការ​គម្រោង​ផ្តល់​ជូន​នេះ។ យើង​យល់​ថា​នេះ​ជា​ការ​បន្ថែម​ដ៏​ល្អ​មួយ​លើ​ផលិតផល​សេវាកម្ម​សម្រាប់​គម្រោង​ផ្ញើ​សា​ឥត​កំណត់​ដែល​មាន​ស្រាប់​របស់​យើង និង​ជា​គម្រោង​មួយ​ដែល​យើង​មិន​អាច​មើល​រំលង​ពី​សារៈសំខាន់ និង​ភាព​ពេញ​និយម​របស់​វា​ឡើយ។ យុវជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ចាប់​ផ្ដើម​ស្វែង​រក​ជម្រើស​ផ្ញើ​សា​តាម​បច្ចេកវិទ្យា​ឌីជីថល​ដ៏​ច្រើន​ឥត​គណនា សម្រាប់​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ​ជា​ច្រើន​របស់​ពួកគេ។ យើង​ចង់​ផ្តល់​សេរីភាព​កាន់​តែ​ច្រើន​ដល់​អតិថិជន​តាម​រយៈ ការ​ផ្តល់​គម្រោង​សេវា​ឥត​កំណត់​ផ្សេងៗ​ទៀត​ដែល​អាច​ឱ្យ​អតិថិជន​របស់​យើង​រក​ឃើញ​វិធី​ថ្មីៗ ​ដើម្បី​រីករាយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​បញ្ចេញ​មតិ​ទស្សនៈ​ក្នុង​សម័យ​ទំនើប​នេះ"។ នេះ​បើ​តាម​ប្រសាសន៍​លើក​ឡើង​របស់​លោក Niek Van Veen នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន សែលកាត។

 

កញ្ចប់​គម្រោង LINE ឥត​កំណត់ បាន​ដំណើរ​ការ​ជាមួយ​ការ​ផ្ដល់​ជូន​សាកល្បង​ឱ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ ១ខែ​សម្រាប់​អតិថិជន​គម្រោង XG និង​គម្រោង ១០អស្ចារ្យ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ផ្តល់​ជូន​គម្រោង LINE ឥត​កំណត់ របស់​សែលកាត ក៏​ដូចជា​សាកល្បង​ប្រើ​ដោយ​ឥត​គិត​ថ្លៃ សូម​ចូល​ទៅ​កាន់​គេហទំព័រ  www.cellcard.com.kh ឬ​ភ្ជាប់​ទៅ​កាន់​សែលកាត តាម​រយៈ​ទំព័រ​ហ្វេសប៊ុក www.facebook.com/Cellcardfanpage

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទថ្មី