សៀវម៉ី និងដាវីន ស្នើឲ្យមហាជនទទួលស្គាល់ ស៊ន អេលីត ជាម្ចាស់មេដាយមាសពិភពលោកផង
- 2015-08-05 23:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវម៉ី និងដាវីន ស្នើឲ្យមហាជនទទួលស្គាល់ ស៊ន អេលីត ជាម្ចាស់មេដាយមាសពិភពលោកផង
ចន្លោះមិនឃើញ
ស៊ន ដាវីន និងស៊ន សៀវម៉ី បានសំណូមពរឲ្យពលរដ្ឋកម្ពុជា និងថ្នាក់ដឹកនាំទទួលស្គាល់បងប្រុសរបស់ពួកនាងគឺលោក ស៊ន អេលីត ជាអ្នកឈ្នះមេដាយមាសពិភពលោកផ្នែកកីឡាវ៉ូវីណាមម្នាក់ផងដែលការសំណូមពរនេះបានកើតឡើង បន្ទាប់ពីគណៈកម្មាការជាតិអូឡាំពិកកម្ពុជាប្រកាសថា អ្នកឈ្នះមេដាយមាសពិភពលោកមានតែពីរនាក់។
ស៊ន សៀវម៉ី បានទូរសព្ទប្រាប់ថា នាង និងក្រុមគ្រួសារគ្មានចង់បានអ្វីឡើយក្រៅពីសូមឲ្យទទួលស្គាល់ស្នាដៃបងប្រុសរបស់នាង ស៊ន អេលីត ដែលបានឈ្នះមេដាយមាសវ៉ូវីណាមពិភពលោកកាលពីឆ្នាំ២០១១នៅប្រទេសវៀតណាម។ ការឈ្នះមេដាយមាសរបស់ ស៊ន អេលីត កាលពីឆ្នាំ២០១១នោះគឺដូចគ្នាទាំងស្រុងនឹងការឈ្នះមេដាយមាសវ៉ូវីណាមពិភពលោករបស់ សែន រ៉ាឌី។
នៅពេល សែន រ៉ាឌី និង មើត អះម៉ាត់ វិលត្រឡប់មកពីប្រទេសអាល់ហ្សេរីក្រោយឈ្នះមេដាយមាសពិភពលោក និងមេដាយសំរឹទ្ធ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទៅទទួល និងបានប្រសាសន៍ចំពោះមុខអ្នកសារព័ត៌មានថា ទិន ភាព (សែន រ៉ាឌី)ជាកីឡាករទីពីរដែលឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីលោកស្រី កែ ឡេង ដែលបានឈ្នះមេដាយមាសពិភពលោកផ្នែកប៉េតង់៕
អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ ស៊ន ដាវីន