តំបន់​ដេរ​ពូក​ល្អ មាន​នៅ​ម្ដុំ​ផ្លូវ ១០៩ ខាង​​កើត​ផ្សារ​អូរឫស្សី

  • 2015-08-10 18:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

អ្នក​មាន​យាន​ជំនិះមួយចំនួន បាន​សរសើរ​ពី​តំបន់​ដេរ​ពូក​ល្អ​មួយ​កន្លែង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​​លេខ ១០៩ កែង​ផ្លូវ​ជាតិ​មុនីវង្ស ឬ ស្ថិត​​នៅ​ខាង​កើត​ផ្សារ​អូរឬស្សី ប្រមាណ​ជា ៣០០-៤០០ ​ម៉ែត្រ។

 

“ខ្ញុំ​ធ្លាប់​ដេរ​ពូក​ឡាន នៅ​ទី​នេះ គឺ​​សេវា​កម្ម​ល្អ និង តម្លៃ​សមរម្យ។ និយាយ​រួម​ខ្ញុំ​មាន​ទំនុក​​ចិត្ត​ច្រើន​នៅ​ទី​នេះ ដោយ​មិន​​បារម្ភ​រឿង​ជាង​ខិលខូចដូចកន្លែង​ផ្សេង"។ នេះ​ជា​សម្ដី​របស់​ម្ចាស់​រថយន្ត​ Rav 4 ស៊េរី ១៩៩៨ លោក សាន ភ័ក្រ្តិ​ និយាយ​ប្រាប់​​ភ្នាក់​ងារ Sabay កាល​ពី​ពេល​ថ្មីៗ​នេះ។

 

លោក កុម្ភៈ ម្ចាស់​រថយន្ត Lexus 330 បាន​និយាយ​ថា "កន្លែង​ដេរ​ពូក​នៅ​ទី​នេះ ល្បី​យូរ​ហើយ​ តែ​ខ្ញុំ​ទើប​យក​ឡាន​​មក​ដូរ​ស្រោម​ពូក គឺ​សេវា​រហ័ស និង ជាង​ធ្វើ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់"។

 

សូមទស្សនា​ វីដេអូ​ខាង​ក្រោម ប្រាប់​ពី​តំបន់​ដេរពូក​នៅ​ម្ដុំ​ផ្លូវ ១០៩

 

 

 

 ផ្លូវ​ ១០៩ តំបន់​ដេរពូក​ ម៉ូតូ-ឡាន

 

ទាក់ទង​នឹង​ការ​លើក​សរសើរ​បែប​នេះ ម្ចាស់​ហាង​ដេរ​ពូក​ឡាន​ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ បាន​បង្ហើប​ប្រាប់ Sabay ថា "យើង​ជា​អ្នក​រក​ស៊ី​សំខាន់​បំផុត​គឺ​សេវាកម្ម និង តម្លៃ ត្រូវ​តែ​ទុក​អតិថិជន​ គឺជា ស្ដេច"។

 

បើ​ទោះ​បី​ជា​យ៉ាង​ណា​ បុរស​ម្ចាស់​ហាង​រូប​នេះ បាន​ទទួល​ស្គាល់​ថា ពេល​ខ្លះ​តម្លៃ​អាច​ថ្លៃ​ជាង​កន្លែង​គេ​បន្តិច​ ប៉ុន្តែ គុណភាព គឺ​យើង​ធ្វើ​ឲ្យ​គេ​ល្អ មិនមែន​ធ្វើ​បាន​ ២ ទៅ ៣ ខែ ស្រាប់​តែ​ខូច​នោះ​ទេ។

 

បុរស​ម្ចាស់​ហាង​លើកឡើង​ទៀត​ថា មុខរបរ​ដេរ​ពូក​នៅ​ផ្លូវ​ ១០៩ ខាង​កើត​ផ្សារ​អូរឫស្សី គឺ​កើត​ឡើង​ប្រមាណ​ជា​ ជិត ២០ ឆ្នាំ​មក​ហើយ ប៉ុន្ដែ ដំបូង​មាន​តែ​​មួយ​ផ្ទះ ឬ​ ពីរ​ផ្ទះ​ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវ​រីកសាយ​ភាយ រហូត​ដល់​ផ្លូវ​សុខហុក​ក៏​មាន​ដែរ៕

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 5678 82 -អ៊ីមែល៖ Chip.chet@cidc.com.kh

 

-លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ផល្លា

អត្ថបទថ្មី