អត្ថប្រយោជន៍​នៃ​ការលេង​​​វាយ​សី

  • 2015-08-10 17:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លេង​កីឡា​ផ្សេង​ៗ​សុទ្ធ​តែ​​​​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ មិន​ថា​​លេង​បាល់​ ហែល​ទឹក​ រត់​ប្រណាំង​ ឬ​កីឡា​ផ្សេង​ៗ​ជា​ច្រើន​នោះ​ទេ។ ដោយ​ឡែក ​វាយ​សី​ជា​ប្រភេទ​កីឡា​មួយ​ដែល​ពេញ​និយម​​សម្រាប់​មិត្ត​យុវវ័យ​ជា​ច្រើន។ វា​ជួយ​ឲ្យ​រាងកាយ​ពួក​គេ​​បាន​រាង​ស្អាត​ និង​សុខភាព​​បាន​ប្រសើរ​ ព្រម​ទាំង​​បង្កើន​ភាព​សប្បាយ​រីករាយ​ផង​ដែរ។ ​ចុះ​មាន​ដឹង​ទេ​ថា​ កីឡា​ដែល​លេង​គ្នា​ពីរ​នាក់​នេះ​ បាន​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទៅ?

​ ​

 

១. ភាព​ស្អាត​នៃ​រាង​កាយ ការ​លេង​វាយ​សី​គឺ​តម្រូវ​​ឲ្យ​បញ្ចេញ​សកម្មភាព​ជា​ច្រើន​ ដូច​​ជា​ដើរ​ ហក់​ លោត​ ដើម្បី​​វាយ​គ្រាប់​សី​។ វា​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ធាត់​បាន​​យ៉ាង​ប្រសើរ។ ការ​លេង​​វាយ​សី​មួយ​ម៉ោង​ស្មើ​នឹង​ការ​ដុត​រំលាយ​​កម្រិត​ជាតិ​ខ្លាញ់​៤៥០​កាឡូរី​ ជួយ​​ធ្វើ​ឲ្យ​រាង​ស្អាត​ និង​បង្កើន​ភាព​សប្បាយ​រីករាយ​។

 

២. បង្កើន​ភាព​​រហ័សរហួន​ក្នុង​ការ​លេង​កីឡា​ផ្សេង​ទៀត ​ក្រៅ​ពី​ជួយ​ឲ្យ​រាង​ស្អាត ​កីឡា​វាយ​សី​ធ្វើ​ឲ្យ​អ្នក​រហ័សរហួន​ ស្មារតី​ល្អ​ និង​បង្កើត​ភាព​វាង​វៃ។ សកម្មភាព​ដើរ​​ចុះ​ឡើង​ ដោយ​ផ្ដោត​លើ​​​ទីតាំង​គ្រាប់​សី​ និង​ការ​វាយ​តប​ត​ទៅ​ដៃ​គូ​​ ​ដែល​​នេះ​ជំរុញ​ឲ្យ​​រាង​កាយ​ធ្វើ​ចលនា​​បញ្ចេញ​សកម្មភាព​ច្រើន ​មាន​ភាព​រហ័សរហួន​ ស្មារតី​វាង​​វៃ​ ម្យ៉ាង​​វា​ក៏​ជួយ​ឲ្យ​​​សកម្មភាព​លេង​កីឡា​ផ្សេង​ទៀត​របស់​អ្នក​បាន​ល្អ​​ផង​ដែរ។

 

៣. ធ្វើ​ឲ្យ​សាច់​ដុំ​រឹង​មាំ​ ការ​លេង​វាយ​សី​​ជា​រៀង​រាល់​ថ្ងៃ ​គឺ​ល្អ​សម្រាប់​ពង្រឹង​សាច់​ដុំ​ឲ្យ​​​រឹង​មាំ។ ដោយ​សារ​ត្រូវ​បញ្ចេញ​សកម្មភាព​ច្រើន​​​ធ្វើ​​​ឲ្យ​គ្រប់​កន្លែង​​នៃ​រាង​កាយ​ធ្វើ​ចលនា​​​ ជា​ពិសេស​សាច់​ដុំ​ធ្វើ​ការ​​បាន​ល្អ​ និង​ធ្វើ​ឲ្យ​រឹង​មាំ។

 

៤. បង្កើន​ភាព​រីករាយ​ ធ្វើ​ឲ្យ​អារម្មណ៍​​តាន​តឹង​បាន​ប្រសើរ មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ល្អ​សម្រាប់​រាង​កាយ​ប៉ុណ្ណោះ​ទេ​ ការ​លេង​វាយ​សី​​ជួយ​ឲ្យ​អារម្មណ៍​តាន​តឹង​បាន​ធូរ​ស្រាល​ និង​ជួយ​ឲ្យ​ខួរ​​ក្បាល​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​  វា​បង្កើន​ភាព​​សប្បាយ​រីក​រាយ​ជា​មួយ​​​ដៃ​គូ​លេង​ មិត្តភ័ក្ដិ​ ឬ​បង​ប្អូន​​ជា​​ដើម។  ម្យ៉ាង​ការ​លេង​កីឡា​ប្រភេទ​នេះ​ជួយ​​ឲ្យ​ការ​គេង​បាន​ប្រសើរ​ផង​ដែរ។

 

​​​​​​​​​​​៥. កាត់​បន្ថយ​ហានិភ័យ​​ពី​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន កីឡា​វាយ​សី​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​មួយ​ចំនួន​ដូច​ជា​ សម្ពាធ​ឈាម​ខ្ពស់​ រោគ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដូង​ជា​ដើម។ ទម្លាប់​លេង​កីឡា​ប្រភេទ​នេះ​​​ជា​រៀង​រាល់​ថ្ងៃ​ ជួយ​ឲ្យ​សុខភាព​បាន​ប្រសើរ​ និង​កាត់​បន្ថយ​ការ​ទៅ​ជួប​ពេទ្យ៕

 

-ចុច​អាន៖ ធ្វើ​បបរ​ហូប​លេង​ៗ​នៅ​ផ្ទះ បែក​គំនិត​បើក​លក់​ខ្លួន​ឯង​ពង្រីក​បាន​សា​ខា​ ៤ ចំណូល​រាប់​រយ​ដុល្លារ

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ healthfitnessrevolution​​

អត្ថបទពេញនិយម
អត្ថបទថ្មី