Major Cineplex by Cellcard មាន​អ្នក​ចូល​ទស្សនា ៧០ ម៉ឺន​នាក់ ខណៈ​កុន​ខ្មែរ​មាន​តែជាង ១០ %

  • 2015-08-10 18:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​មាន​ទស្សនិកជន​ប្រមាណ ៧០ ម៉ឺន​នាក់ បាន​ចូល​ទៅ​ទស្សនា​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ក្នុងរយៈពេល ១ ឆ្នាំ​កន្លង​មក ខណៈ​កុន​ខ្មែរ​មាន​ត្រឹម​តែ​ជាង ១០%។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សៅ សុខនី អ្នក​ចាត់ការ​ទូទៅ​រោង​ភាពយន្ត​ខាង​លើ។

 

 

 

លោក​បាន​បញ្ជាក់​ថា ដោយ​សារ​រោង​ភាពយន្ត​របស់​លោក​ទើប​បាន​បង្កើត​ឡើង​ថ្មី ហើយ​មាន​ជម្រើស​ច្រើន​ព្រោះ​មាន​ចំនួន​ច្រើន Hall ។ អ្នក​ចាត់​ការ​ទូទៅ​ខាង​លើ​បាន​បន្ត​ម្យ៉ាង​ទៀត​ថា ដោយ​សារ​មាន​ទីតាំង​ល្អ​លើ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​ផង​ដែរ។ ទាំង​នេះ​ជា​ហេតុផល​នាំ​ឱ្យ​រោង​ភាព​របស់​លោក​មាន​ការ​ទាក់ទាញ​អ្នក​ចូល​ទស្សនា​បាន​ច្រើន។

 

លោក សៅ សុខនី បញ្ជាក់​ថា មាន​ភាពយន្ត​ជាង ១៥០ រឿង ត្រូវ​បាន​ចាក់​បញ្ចាំង​សម្រាប់​រយៈ​ពេល ១ ឆ្នាំ​នៃ​ដំណើរ​ការ​ចាក់​បញ្ចាំង ក្នុង​នោះ​រឿង​ខ្មែរ​មាន​ប្រមាណ​ជាង ១០% ក្នុង​ចំនួន​សរុប ។ លោក​ថា៖ “បើ​រឿង​ខ្មែរ​វិញ ​យើង​កាន់​តែ​មាន​ការ​យោគយល់​យក​មក​បញ្ចាំង ទោះ​បី​ជា​មាន​រឿង​ខ្លះ​គុណភាព​នៅ​មាន​កម្រិត​មែនទែន យើង​នៅ​តែ​ផ្ដល់​ឱកាស​ឱ្យ​ពួក​គាត់"។

 

ទោះ​បី​ជា​យ៉ាង​ណា ចាងហ្វាង​ផលិតកម្ម​ខាង​លើ​បន្ថែម​ថា រោងភាពយន្ត​បាន​ព្យាយាម​ធ្វើ​សកម្មភាព​ច្រើន ដើម្បី​លើក​ស្ទួយ​វិស័យ​ភាពយន្ត​របស់​ខ្មែរ។ ជាក់​ស្ដែង​ថ្មីៗ​នេះ លោក​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី Caktomuk Short Film Festival នឹង​រៀបចំ​ឡើង​នៅ​អំឡុង​ខែ​វិច្ឆិកា ២០១៥ ខាង​មុខ ដែល​ប្រព្រឹត្តិទៅ​នៅ Major Cineplex by Cellcard ដោយ​ភាគី​រោងកុន​ផ្ដល់​ទីតាំង ​ចាក់​បញ្ចាំង​ស្នាដៃ​ភាពយន្ត​ខ្លី​ចូលរួម​ប្រកួត​ប្រជែង និង​ ​ថវិកា​មួយ​ចំនួន​ផង​ដែរ។

 

អ្នក​ចាត់ការ​ទូទៅ​រូប​នេះ​បង្ហាញ​ជំហរ​មុតមាំ ដើម្បី​ចូលរួម​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​តាម​រយៈ​រូបភាព​ជា​ច្រើន​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ផែន​ការ​នៅ​ឡើយ៕

 

អាន​អត្ថបទ៖  ណុប បាយ៉ារិទ្ធ ស្រក់​ទឹក​ភ្នែក​ពេល​ដែល​បាន​ឮ​ឈ្មោះ​… អាន​អត្ថបទ៖  ១ ឈុត​ម្នាក់​ពី មាស ថនស្រីណៃ និង Andrea Torres មួយ​ណា​សិចស៊ី​ជាង?

 

 

 

 

អត្ថបទ៖ សំ ជំនាញ