លាហើយទន្លេបាទី ពេលនេះ MCL 2015 មកប្រកួតនៅពហុកីឡាដ្ឋានជាតិវិញហើយ
- 2015-08-10 23:50:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាហើយទន្លេបាទី ពេលនេះ MCL 2015 មកប្រកួតនៅពហុកីឡាដ្ឋានជាតិវិញហើយ
ចន្លោះមិនឃើញ
ទីលានបាល់ទាត់ស្មៅសប្បនិមិត្តពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមបើកឱ្យក្រុមជាសមាជិកក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015) ចូលហ្វឹកហាត់ជាបណ្ដើៗ ហើយក្រោយជួសជុលរួចរាល់។
កម្មវិធីហ្វឹកហាត់របស់ក្រុមក្នុងពាន MCL លើទីលានពហុកីឡដ្ឋានជាតិ
យោងតាមកម្មវិធីប្រកួតដែលផ្ដល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គិតចាប់ពីសប្ដាហ៍ទី១៣ ដែលត្រូវប្រកួតពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៥ តទៅការប្រកួតឈប់ប្រើប្រាស់ទីលានបាល់ទាត់មជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ ដូចជើងទី១ ទៀតហើយ ដោយប្រកួតទាំងអស់ត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងភ្នំពេញវិញម្ដង។ មូលហេតុនៃការប្ដូរនេះព្រោះការដ្ឋានចាក់បេតុងទីលានរត់ប្រណាំងជុំវិញទីលានប្រកួតក្នុងពហុកីឡដ្ឋានទើបតែកសាងរួចរាល់កាលពីពេលថ្មីៗ។
សម្រាប់ការប្រកួតនៅសប្ដាហ៍ទី ១៣ នេះលើទីលានពហុកីឡដ្ឋានជាតិ ក្រុមណាហ្គាវើល ត្រូវជួបម្ចាស់ជើងឯកឆ្នាំចាស់ភ្នំពេញក្រោន វេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃទី ១២ សីហា ខណៈប្រកួតបន្ទាប់ក្រុមអាស៊ីអឺរ៉ុប ប្រកួតជាមួយក្រុមខេត្តស្វាយរៀង នៅម៉ោង ៦ ល្ងាច។ លើទីលានស្មៅសិប្បនិមិត្តនេះក៏មាន ២ ប្រកួតទៀតដែរមុនបញ្ចប់សប្ដាហ៍ទី១៣ នៅថ្ងៃទី ១៣ ខែ សីហា គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួប ក្រុមក្រសួងការពារជាតិ ម៉ោង ៣:៣០ នាទីនិង ក្រុមគីរីវង់សុខសែនជ័យ ប៉ះវេស្ទើនភ្នំពេញ នៅម៉ោង ៦ ល្ងាច៕
ចំពោះកម្មវិធីប្រកួតជើងទី២ នៃពានរង្វាន់ MCL 2015 សូម ចុចអាននៅទីនេះ...
ពហុកីឡដ្ឋានជាតិ
ទីលានទន្លេបាទី
អត្ថបទ៖ ម៉ឺន រស្មី