Arum៖ Pacquiao ​នឹង​ប្រកួត​ជាមួយ Khan ​មិន​មែន Floyd ​ទេ​ឆ្នាំ​ក្រោយ

  • 2015-08-12 16:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ចាត់ចែង​ការ​ប្រកួតដ៏​ល្បី​ Bob Arum ​បាន​និយាយ​ថា​ Manny Pacquiao អាច​​នឹង​ត្រូវ​ប្រកួត​ជាមួយ Amir Khan ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ មិន​មែន​ទៅ​ប្រកួត​សងសឹក​ជាមួយ Floyd Mayweather ​ទេ។

 

 

Khan ​និង Pacquiao ​សុទ្ធ​តែ​ចង់​ប្រកួត​ជាមួយ Floyd ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​កំពូល​អ្នក​ប្រដាល់​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា​រូប​គេ​នឹង​ឡើង​ប្រកួត​តែ​មួយ​ប្រកួត​ទៀត​ទេ​គឺ​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា​ខាង​មុខ​នេះ ហើយ​ក្រោយ​ពី​នោះ​នឹង​ចូល​និវត្តន៍​ហើយ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា អ្នក​ប្រដាល់​ទាំង​ពីរ​ខាង​លើ​អស់​ឱកាស​បាត់​ទៅ​ហើយ។

 

ដោយសារ​តែ​ហេតុ​នេះ​ហើយ លោក Arum ​អ្នក​ចាត់​ចែង​ការ​ប្រកួត​របស់  Pacquiao  ​បាន​បញ្ជាក់​ថា​ត្បិត​តែ​២​នាក់​ខាង​លើ​មិន​អាច​ប្រកួត​ជាមួយ​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​បាន​មែន ប៉ុន្តែ​ពួកគេ​ក៏​អាច​ឡើង​ប្រកួត​សាក​កម្លាំង​គ្នា​បាន​ដែរ។ Khan ​ជា​ជម្រើស​ល្អ​ណាស់​សម្រាប់​អ្នក​ប្រដាល់​អាស៊ី ដើម្បី​ពង្រឹង​សមត្ថភាព​ឡើង​វិញ​នៅ​ឆ្នាំ​២០១៦ ក្រោយ​ពី​ជា​ពី​របួស។ ចំពោះ​កន្លែង​សម្រាប់​ការ​ប្រកួត​វិញ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្ដាល មិន​មែន​នៅ​ទឹក​ដី​អាមេរិក​ទៀត​ទេ។

 

PacMan និង Khan ជា​សិស្ស​រួម​គ្រូ

 

សូម​បញ្ជាក់​ថា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ហ្វីលីពីន​ និង​អ្នក​ប្រដាល់​កាន់​សាសនា​ឥស្លាម​ខាង​លើ គឺ​ជា​កូន​សិស្ស​រួម​គ្រូ​តែ​មួយ ពោល​គឺ​ពួកគេ​ហ្វឹកហាត់​ជាមួយ​លោក​គ្រូ Freddie Roach ៕

ចុចអាន៖ ខ្សែ​ជីវិត​ជូរចត់​មួយ​ចំនួន​​ដែល​អ្នក​មិន​ដឹង​ពី Manny Pacquiao

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport