លោកឪ របស់ DJ កូនកណ្ដុរកំពុងមានអាពាធនៅពេទ្យរុស្ស៊ី
- 2015-08-12 22:54:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកឪ របស់ DJ កូនកណ្ដុរកំពុងមានអាពាធនៅពេទ្យរុស្ស៊ី
ចន្លោះមិនឃើញ
ពេលនេះ DJ កូនកណ្ដុរ កំពុងសម្ងំថែទាំលោកឪកំពុងមានអាពាធគង់នៅពេទ្យរុស្ស៊ីប្រមាណ១០ថ្ងៃមកហើយ ខណៈក្រុមគ្រូពេទ្យតាមដាន និងព្យាបាលបណ្ដើរៗ ។
DJ កូនកណ្ដុរ និយាយថា ៖ "លោកឪខ្ញុំ ឈឺច្រើនមុខណាស់ ពេទ្យកំពុងតាមដាននៅឡើយ ហើយព្រះអង្គចាស់ណាស់ទៅហើយដែរ"។ នាយបន្តថា ឪពុករបស់នាយជា ព្រះគ្រូចៅអធិការវត្ត ព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងបានសាងផ្នួសអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។ ហើយការសម្រេចចិត្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីនាពេលនេះ ដោយសារតែទទួលបានការយោគយល់ច្រើនពីខាងមន្ទីរពេទ្យ ព្រោះជាព្រះសង្ឃ។
នាយបន្តម្យ៉ាងទៀតថា ដោយឡែកវត្តព្រៃឃ្នេស ក៏មិនមានបច្ច័យសម្រាប់ទ្រទ្រង់ព្យាបាលអាពាធលោកឪរបស់នាយឡើយ ព្រោះក៏មានការខ្វះខាតដែរ។ ទោះបីជាយ៉ាងណា កូនកណ្ដុរ បន្ថែមថា មានអ្នករួមអាជីពខ្លះបានទៅសួរសុខទុក្ខ និងបានចូលរួមឧបត្ថម្ភតិចតួចដែរ។
“ខ្ញុំហ្នឹងវាទុក្ខជាន់លើទុក្ខណាស់ទៅហើយ។ បងប្រុសស្លាប់ទើបបានប៉ុន្មានថ្ងៃមិនទាន់ដោះស្រាយចេញផង ឥឡូវដល់លោកឪឈឺទៀត មិនដឹងពេលណាបានល្ហែល្ហើយដូចគេ"។ នាយត្អូញត្អែរបែបនេះមកកាន់ Sabay ។ តារាសម្ដែងរូបនេះបញ្ជាក់ថា នៅតែប្រឹងប្រែងបន្តព្យាបាលឪពុកមិនបោះបង់ទេ ទោះបីជាលទ្ធភាពមិនគ្រប់គ្រាន់យ៉ាងណាក៏ដោយ៕
អានអត្ថបទ៖ ស៊ូ ស៊ីរីកា ទៅអាមេរិក ១ ខែដើរលេងឲ្យឆ្អែតមុនមកវិញចូល…..?
អានអត្ថបទ៖ អ្នកសិល្បៈខ្លះថា តារាស្រី ៣ រូបនេះមានទម្រង់មុខស្រដៀងគ្នា តើពិតមែនអត់?
អត្ថបទ៖ សំ ជំនាញ