មាន​តែ​ Wi-Fi​ ក៏​អាច​មើល​ធ្លុះ​ជញ្ជាំង​បាន​ដែរ!

  • 2015-08-13 16:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ធ្លាប់​តែ​​ឃើញ​បច្ចេកវិទ្យា​មើល​ធ្លុះ​ជញ្ជាំង​ មាន​តែ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ ប៉ុន្តែ​ឥលូវ​នេះ​បច្ចេកវិទ្យា​នេះ​មាន​បង្ហាញ​ខ្លួន​ក្នុង​ភាព​ជាក់​ស្ដែង​ហើយ។

 

 

​​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សកលវិទ្យាល័យ​ College London​ បាន​ធ្វើ​ការ​ឌីសាញ​នូវ​បច្ចេកវិទ្យា​ពិសេស​មួយ​ដែល​អាច​ចាប់​យក​ការ​ប្រែ​ប្រួល​នូវ​រលក​សញ្ញា​របស់​ Wi-Fi​ និង​ ទូរសព្ទ​បាន​ ហើយ​វា​អាច​ជួយ​ឲ្យ​សមត្ថកិច្ច​​មើល​ឃើញ​ជន​ល្មើស​ដែល​នៅ​ពី​ក្រោយ​ជញ្ជាំង​កម្រាស់​ ២៥​សម​ បាន។

 

​ក្រុម​អ្នក​ស្រាវជ្រាវ​​ជឿ​ជាក់​ថា​ បច្ចេកវិទ្យា​នេះ​អាច​ដឹង​ពី​សកម្មភាព​របស់​ជន​ល្មើស​បាន​​​ ជា​ពិសេស​ពេល​ដែល​ជន​ល្មើស​មាន​ចំណាប់​ខ្មាំង​នៅ​ក្នុង​ដៃ។ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​ឲ្យ​ដឹង​ថា ​គឺ​ប្រើ​ប្រាស់​នូវ​វិទ្យុសកម្ម​ដែល​ទទួល​បាន​មក​ពី​ Router​ នៃ​ប្រព័ន្ធ​ Wi-Fi​ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។

 

ក្នុង​ការ​ស្វែង​រក​ទីតាំង​ជាក់លាក់​របស់​ជន​ល្មើស​ បច្ចេកវិទ្យា​នេះ​ធ្វើ​ការ​ប្រៀប​ធៀប​នូវ​សញ្ញា​ពីរ៖

 

-Reference Channel: សញ្ញា​នេះ​ទទួល​បាន​មក​ពី​ Wi-Fi និង​ ហ្វ្រេ​កង់​វិទ្យុ​ដទៃ​ទៀត។​ ​ -Surveillance Channel: សញ្ញា​នេះ​ទទួល​បាន​មក​ពី​ការ​ប្រែប្រួល​នៃ​រលក​សញ្ញា​ប្រេកង់​ដោយ​សារ​ការ​មាន​ចលនា​របស់​ជន​ល្មើស។

 

បច្ចេកវិទ្យា​ត្រូវ​បាន​គេ​យក​ទៅ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ National Instrument​ ២០១៥​ ពី​ថ្ងៃ​ទី​៣​ដល់​ទី​៩ ​​ក្នុង​រដ្ឋ​ Texas​ ដោយ​បាន​ទទួល​នូវ​ពាន​រង្វាន់​ Engineering Impact​ ផង​ដែរ៕

 

-ចុច​អាន៖ ជណ្ដើរ​យន្ត​​​ដែល​មាន​ល្បឿន​លឿន​បំផុត​លើ​​លោក

 

​​ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖ techworm

អត្ថបទថ្មី