អ្នក​​ច្នៃ​ម៉ូត​រថយន្ត​​​​ Rolls-Royce ​មក​កម្ពុជា​ចែក​រំលែក​​​បទ​ពិសោធន៍​​ការ​ច្នៃ​ម៉ូត​រថយន្ត​លំដាប់​ពិភពលោក

  • 2015-08-13 23:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Michael Bryden ​អ្នក​រចនា​ម៉ូត​​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត Rolls-Royce បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ការងារ​មក​ប្រទេស​កម្ពុជាកាល​ពី​ពេល​ថ្មីៗ​នេះ។ លោក Michael ​​ជា​អ្នក​រចនា​ម៉ូត​រថយន្ត​វ័យ​ក្មេង​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​រចនា​ម៉ូត​រថយន្ត​នៅ​ប្រទេស​អង់គ្លេស​និង​ចូល​បម្រើ​ការងារ​ជា​អ្នក​រចនា​ម៉ូដ​រថយន្ត​​ច្នៃ​កុម្ម៉ង់​របស់​ក្រុមហ៊ុន Rolls-Royce នៅ​​ឆ្នាំ​២០១២។

 

ក្នុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​ លោក​បាន​ជួប​សិស្ស​និស្សិត​កម្ពុជា​ដែល​សិក្សា​ជំនាញ​ផ្នែក​ឌីហ្សាញ​ ដើម្បី​ចែក​រំលែក​បទពិសោធន៍​​ពី​ការងារ​ការ​រចនា​ម៉ូត រហូត​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​រចនា​ម៉ូត​រថយន្ត​ដ៏​លេច​ធ្លោ​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត Rolls-Royce។

 

Sabay បាន​ជួប​សម្ភាសន៍​ជាមួយ​លោក Michael Bryden ជុំវិញ​ការងារ​ច្នៃ​ម៉ូត​រថយន្ត Rolls-Royce ក៏​ដូចជា​ការងារ​ផ្សេងៗ​ពី​ការ​ផលិត​​រថយន្ត Rolls-Royce ដើម្បី​ប្រិយមិត្ត​សិក្សា​ស្វែង​យល់។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

វីដេអូ៖ បុប្ឆា