អស់ជាង ១ពាន់លាន ឥឡូវ HTC ប្រកាសកាត់បុគ្គលិករាប់ពាន់នាក់
- 2015-08-14 14:17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ជាង ១ពាន់លាន ឥឡូវ HTC ប្រកាសកាត់បុគ្គលិករាប់ពាន់នាក់
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចេញរបាយការណ៍ចំណូលត្រីមាសទីពីរ២០១៤/២០១៥ ខាតបង់ ១,០២ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនតៃវ៉ាន់ HTC ប្រកាសជម្រុះបុគ្គលិកជាង ២ពាន់តំណែងដើម្បីស្ដារស្ថានភាពហិរញ្ញវត្ថុដែលកំពុងដាំទីងរបស់ខ្លួនឡើងវិញ។
មុននេះបន្តិចដំណឹងបញ្ឈរជើងបុគ្គលិកទូទាំងពិភពលោកជាង ២ ២៥០នាក់ ឬស្មើនឹង ១៥%នៃចំនួនបុគ្គលិកសរុប ពីលើការកាត់បន្ថយចំណាយទៅលើសង្វាក់ផលិតកម្ម ហោចណាស់ ៣៥% រហូតដល់ដើមឆ្នាំ ២០១៦។
ត្រកូលM និង Desire៖ អាវុធសំខាន់បំផុតសម្រាប់ប្រជែងជាមួយiPhone & GALAXY/NOTE ប៉ុន្តែទៅមិនរួច
លំហូរសាច់ប្រាក់ធ្លាក់ចុះស្ទើរ ១០០ភាគរយ (ពី ៦៥,១ពាន់លានដុល្លារតៃវ៉ាន់ មកសល់ត្រឹមតែ ៣៣ពាន់លានដុល្លារតៃវ៉ាន់) នៃពាណិជ្ជកម្មទូរសព្ទដៃ ពិតជាមុខរបួស បន្តបង្កការឈឺចាប់ដល់ចំណូលក្នុងត្រីមាសទី៣ឆ្នាំ ២០១៥នេះ (ពី ៣៣ពាន់លានដុល្លារតៃវ៉ាន់ ទៅប្រមាណ ២០ ពាន់លានដុល្លារតៃវ៉ាន់) ។
Androidauthority ស្រង់សំដីរបស់នាយិកាHTC អ្នកស្រី Cher Wang ដូច្នេះថា "យើងត្រូវការក្រុមការងារដែលចេះបត់បែន អត់ធន់ សកម្ម និងវាងវៃ សម្លឹងមើល និងចាប់ឲ្យបានឱកាសក្នុងទីផ្សារប្រកួតប្រជែង ជាពិសេសលើផ្នែក ការផ្សារភ្ជាប់Lifestyle របស់មនុស្សសម័យទំនើប"។
ទោះបីជាមួយរយៈចុងក្រោយនេះ ត្រកូលM (M7-M8-M9) និង Desire របស់HTC មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជ្រែកដណ្ដើមចំណែកទីផ្សារពីiPhone និង ត្រកូល Galaxy/NOTE បានច្រើន ប៉ុន្តែក្រុមហ៊ុនចិនតៃវ៉ាន់ មួយនេះនៅតែមិនបោះបង់ និងបន្តមហិច្ឆតា រត់ប្រណាំងលើបច្ចេកវិទ្យាSmartphone ក្នុងទីផ្សារដ៏តូចចង្អៀតដែលApple និង Samsung បន្សល់ទុកដដែល។
តារាងទិន្នន័យចំណូលរបស់HTC
HTC Corporation ជាក្រុមហ៊ុនផលិតកុំព្យូទ័រដែលបង្កើតឡើងនៅឆ្នាំ ១៩៩៧ លើទឹកដីតៃវ៉ាន់។ ដោយផ្ដោតលើពាណិជ្ជកម្មកុំព្យូទ័រ មិនមែនSmartphone និងTablet ដូចសព្វថ្ងៃទេ ក្រុមហ៊ុននេះ មិនមានឈ្មោះខ្លីស្រួលហៅតែ ៣អក្សរ (HTC) ទេ ដំបូងឡើងវាមានឈ្មោះពេញថា High-Tech Computer Corporation។ គិតត្រឹមចុងឆ្នាំ ២០១២ HTC មានបុគ្គលិកសរុប ១៦ ៨៤៦នាក់។
តើHTC អាចស្ដារមុខមាត់ឡើងវិញបានទេ ឬមានវាសនាដូចទៅនឹង SONY និងNOKIA?
អាន៖ HTC ខាតហៅលែងឮ
ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ androidauthority