ក្រុមហ៊ុន Cellcard ទទួល​បាន​ជយលាភី​ក្រុមហ៊ុន​ឆ្នើម​ប្រចាំ​អាស៊ី​

  • 2015-08-17 22:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី 12 ខែ ​សីហា កន្លង​ទៅ​ថ្មីៗ​​នេះ សែលកាត ​បាន​ឈ្នះ​ពាន​ជ័យ​លាភី ក្រុមហ៊ុន​ឆ្នើម ប្រចាំ​អាស៊ី​លើក​ទី​ ៤ (2015 Asia’s Best Employer Brand Awards) ក្នុង​ព្រឹត្តិការណ៍​ ដែល​រៀបចំ​ឡើង​ដោយ Employer Branding Institute and Stars of the Industry Group ស្ថិត​ក្នុង​ប្រទេស​សិង្ហបុរី​ ដែល​មាន​ការ​ចូល​រួម​ប្រកួត​ជាង​ ១០០ ក្រុម​ហ៊ុន។

 

លោកស្រី Nicky Enriquez នាយិកាធនធានមនុស្ស ក្រុមហ៊ុន សែលកាត (អាវខ្មៅ)

 

លោក​ ជ សុជាតិ ប្រធាន​គ្រប់​គ្រង​ផ្នែក​សេវា​កម្ម​បុគ្គលិក​ បាន​ឲ្យ​ដឹង​ថា​ ជយលាភី​នេះ ​មាន​ការ​ទទួល​ស្គាល់​ពី​សហព័ន្ធ​ពាណិជ្ជកម្ម​​អាស៊ី ហើយ​បានវាយ​តម្លៃ​ទៅ​ក្រុម​ហ៊ុន​សែល​កាត​ថា​ ជា​ក្រុម​ហ៊ុន​មាន​សមត្ថភាព​លេចធ្លោ​ ក្នុង​ការ​បង្កើត និង​ រក្សា​បាន​នូវ​បរិយាកាស​ការងារ។ ជាង​នេះ​ទៅ​ទៀត ​សែលកាត​ មិន​ត្រឹម​តែ​ជា​ទី​ពេញចិត្ត​ក្នុង​ចំណោម​បុគ្គលិក​ទាំងអស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ធនធាន​មនុស្ស និង ​ផ្ដល់​ឱកាស​សម្រាប់​ភាព​រីក​ចម្រើន។

បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ឈ្នះ​រង្វាន់​ផ្សេង​ទៀត ​រួមមាន ក្រុមហ៊ុន Etisalat UAE​ ក្រុមហ៊ុន សែលកាត​កម្ពុជា​ ក្រុមហ៊ុន Globe Telecom PH ក្រុមហ៊ុន Pepsi Co Thailand ក្រុមហ៊ុន Disney ហុងកុង ក្រុមហ៊ុន Hutchison ហុងកុង ក្រុមហ៊ុន Dell ​ហុងកុង ​និង​ ក្រុមហ៊ុន Pfizer។

 

 

 

ចុច​អាន៖ Zoomer X ០១៦ មក​ដល់​​ថ្មី​​សមត្ថភាព​ខ្លាំង​ជាង​មុន

 

ដោយ៖ ដារ៉ា ឆានី

អត្ថបទថ្មី