នួន សូរិយា រស់នៅអាមេរិកហើយ នៅតែព្យាយាមរកប្រាក់ជួយ សៅ ប៊ុននឿន
- 2015-08-18 14:00:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នួន សូរិយា រស់នៅអាមេរិកហើយ នៅតែព្យាយាមរកប្រាក់ជួយ សៅ ប៊ុននឿន
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់ នួន សូរិយា ដែលបានទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែលោកបានព្យាយាមរ៉ៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភអតីតកីឡាករប្រដាល់ សៅ ប៊ុននឿនដែលកំពុងមានជំងឺធ្ងន់។
នួន សូរិយ៉ា (បង្គោលក្រហម)ទាត់លើកីឡាករចិន
លោក នួន សូរិយាបានប្រមូលថវិកាចំនួន៤០០ដុល្លារអាមេរិកជួយដល់អតីតអ្នកប្រដាល់ សៅ ប៊ុននឿន ដែលកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាម។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក សូរិយាបានឲ្យដឹងថា ទឹកប្រាក់ទាំង៤០០ដុល្លារអាមេរិកគឺជាប្រាក់ឧបត្ថម្ភដោយខ្លួនលោកផ្ទាល់ និងអ៊ូ ចាន់ធាចំនួន១០០ដុល្លារ អ្នកស្រីសុម៉ាលី និងឃុន រស់នៅ Texas Palestine ចំនួន ១០០ដុល្លារ ចៅ ហេងនៅកាលីហ្វញ៉ាចំនួន ៥០ដុល្លារ Cody Rath រស់នៅ Texas Palestine Texas ចំនួន៥០ដុល្លារ បងធី ( Bong Thy រស់នៅ Lowell Massachusetts ចំនួន១០០ដុល្លារ។
អ្នកស្រី គ្រៀល ស៊ីយ៉ា ដែលភរិយារបស់ សៅ ប៊ុននឿន បានអរគុណដល់ នួន សូរិយា និងសប្បុរសជនផ្សេងទៀតដែលបានជួយឧបត្ថម្ភការព្យាបាលប្តីអ្នកស្រី។ សៅ ប៊ុននឿនដែលមានរហស្សនាម នាគខ្មៅមានជំងឺជាច្រើនគឺឈាមកកក្នុងខួរក្បាល និងបេះដូងដែលត្រូវការវះកាត់ជាបន្ទាន់៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា