អាណិតស្មូមគមខ្នងពេកហៅឱ្យអាហារ ដឹងអីកើតគ្រោះភ័យក្នុងគ្រួសារទៅវិញ
- 2015-08-18 21:06:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតស្មូមគមខ្នងពេកហៅឱ្យអាហារ ដឹងអីកើតគ្រោះភ័យក្នុងគ្រួសារទៅវិញ
ចន្លោះមិនឃើញ
បុរសអូម៉ាគឺជាជាងកាត់ដេរមួយរូបដ៏ល្បីឈ្មោះ គាត់បានរស់នៅសុខដុមជាមួយភរិយាតែមួយគត់របស់គាត់ ប៉ុន្តែគ្មានកូនចៅញាតិផៅសន្តានអ្វីឡើយ។ ព្រឹកមួយ ពេលដែលបុរសជាងកាត់ដេរកំពុងអង្គុយធ្វើការយ៉ាងរវល់នៅមុខគំនរសូត្រព្រែ ចៃដន្យគាត់បានសម្លឹងទៅខាងក្រៅក៏ប្រទះភ្នែកឃើញស្មូមសំគមម្នាក់អង្គុយច្រងុកហត់នឿយអស់កម្លាំងហាក់គ្មានអាហារជាច្រើនថ្ងៃមកហើយ។ ដោយសារសេចក្ដីអាណិតអាសូរស្មូមកម្សត់នោះខ្លាំងពេក អូម៉ាបានហៅឱ្យគាត់មកក្នុងហាងរបស់ខ្លួន ហើយក៏បរិច្ចាគចំណីអាហារឆ្ងាញ់ៗ និងផ្ដល់មនោសញ្ចេតនាដូចជាគ្រួសារជាមួយស្មូមអនាថា។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែមានរឿងមួយបានកើតឡើង ធ្វើឱ្យជាងកាត់ដេរនិងប្រពន្ធភិតភ័យយ៉ាងខ្លាំងរកតែរត់គេចខ្លួនក៏រត់មិនរួច។
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ មិនពិបាករង់ចាំយូរនោះទេ រឿង«ជាងកាត់ដេរនិងស្មូមគមខ្នង» នឹងចេញផ្សាយថ្ងៃសុក្រសប្ដាហ៍នេះហើយ។ អត្ថបទ៖ វីរៈ