មើលការហ្វឹកហាត់របស់ Chalermet Sor ដៃគូ កែវ រំចង់ ថ្ងៃអាទិត្យនេះពិតជាមិនធម្មតា
- 2015-08-20 21:59:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលការហ្វឹកហាត់របស់ Chalermet Sor ដៃគូ កែវ រំចង់ ថ្ងៃអាទិត្យនេះពិតជាមិនធម្មតា
ចន្លោះមិនឃើញ
កីឡាករ Chalermet Sor Tawanrung របស់ប្រទេសថៃ នឹងមកប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជា កែវ រំចង់ នាថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០១៥ នាម៉ោង ៤:០០នាទីសង្វៀនបាយ័នបឹងស្នោ សម្រាប់ការប្រកួតប្រដាល់មិត្តភាពកម្ពុជាថៃ ប៉ុន្តែនិយាយពីប្រវត្តិ និងបទពិសោធន៍របស់គេពិតជាមិនអាចធ្វើឲ្យកីឡាករកម្ពុជាម្នាក់នេះធ្វេសប្រហែសបានឡើយ។
គូប្រកួតថ្ងៃអាទិត្យនេះ (រូបថត៖ Bayon Boxing)
អ្នកប្រដាល់ឆ្លងដែនរបស់ថៃ Chalermet Sor Tawanrung គឺជាជើងខ្លាំងមួយរួបដែលធ្លាប់ប្រកួតឈ្នះកីឡាករល្បីនៅស្រុកថៃជាច្រើនដូចជា Artur Kyshenko, Dejbanjong Fairtex, Kaew Fairtex ។ អ្វីដែលគួរឲ្យចាប់់អារម្មណ៍នោះ កីឡាករថៃម្នាក់នេះធ្លាប់ឈ្នះកីឡាករ Artur Kyshenko ធ្លាប់បានយកឈ្នះកំពូលអ្នកប្រដាល់ថៃ Yodsanklai ដែលបានផ្តួល កែវ រំចង់ ឲ្យសន្លប់ក្នុងទឹកទី២ កាលពីឆ្នាំ២០១៤ កន្លងទៅក្នុងកម្មវិធី Thai Fight ។ ចំពោះកីឡាករកម្ពុជាវិញ រូបគេធ្លាប់បានផ្តួល ឡុង សុភី នៅសង្វៀន TV3។ នៅថ្ងៃអាទិត្យនេះផងដែរ មួយគូទៀតគឺជាការជួបគ្នារវាង រឿង សោភ័ណ្ឌ និងកីឡាករថៃ Famongkon Leangpraserth។
ចាំមើលថាតើកែវ រំចង់មានកម្រិតបច្ចេកទេសបែបណាសម្រាប់ការជួបអ្នកប្រដាល់ដែលមានបទពិសោធន៍ច្រើន និងអស្ចារ្យយ៉ាងនេះ? តោះកុំបង្អង់យូរមើលវីដេអូទាំងអស់គ្ន៖
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា