វណ្ណ ស៊ីដារ៉ូ រំលឹកគ្រាប្រលងដួលរហែកខោខ្មាសគេពេញឆាក
- 2015-08-26 16:15:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វណ្ណ ស៊ីដារ៉ូ រំលឹកគ្រាប្រលងដួលរហែកខោខ្មាសគេពេញឆាក
ចន្លោះមិនឃើញ
អ្នកដឹកនាំកុនវ័យក្មេង វណ្ណ ស៊ីដារ៉ូ បានថ្លែងទាំងអស់សំណើចពេលនឹកឃើញដល់ហេតុការណ៍ប្រលងនៅក្នុងកម្មវិធី "ពេជ្រកំពុងច្នៃ" កាលពីឆ្នាំ២០១៣ដែលពេលនោះ លោកបានជំពប់ជើងដួលធ្វើឲ្យរហែកខោ ធ្វើឲ្យលោកខ្មាសគេជាខ្លាំងព្រោះមិនដឹងខ្លួនថារហែកតាំងពីពេលណា។
ដារ៉ូ បានបន្តទៀតថា ពេលនោះកម្មវិធីគេតម្រូវឲ្យលោកសម្តែងឈុតមួយនៅក្នុងរឿងវគ្គ "ចៅចិត្រជូនឃុននារីទៅផ្សារ" តួអង្គចៅចិត្រ បានយួរឥវ៉ាន់យ៉ាងច្រើនពេលនោះ ក៏ជំពប់ជើងដួលមែនទែនរហូតដល់រហែកខោតែម្តងប៉ុន្តែដោយសារសាច់រឿងមិនទាន់ចប់ក៏បន្តសម្តែងរហូត។
“បងអឺយ...ពេលនោះខ្ញុំដឹងតើថារហែកខោ បងប្អូនស្រែកពេញស្ទូឌីយោ ហើយខាងអ្នករៀបចំកម្មវិធីក៏បានថតកាត់ពាក់កណ្ដាលលើមិនឲ្យចំទាំងស្រុងនោះទេ។ នៅលើកញ្ចក់ទូរទស្សន៍មើលមិនសូវដឹងនោះទេ ប៉ុន្តែអ្នកទៅទស្សនាផ្ទាល់ឃើញខ្ទេច"។
ម្ចាស់ជ័យលាភីលេខ៣នៃរឿង "ម្ចាស់សូរតន្រ្តី" បានបន្តទៀតថាពេលដែលរហែកខោ គឺមិនហ៊ានទាំងស្ទាបមើលថារហែកកន្លែងណាផងព្រោះអារម្មណ៍កំពុងតែខ្មាស។
វណ្ណ ស៊ីដារ៉ូ កាលទទួលជយលាភីលេខ៣នៃរឿង "ម្ចាស់សូរតន្រ្តី" (រូបថត៖ FB ដារ៉ូ)
“បង...ពេលដឹងថារហែកនោះ គឺមិនហ៊ានឈ្ងោកមើលទេ ដល់ពេលចុះមកដល់ក្រោមឆាកបានភ្ញាក់ផ្អើលខ្លាំងតែម្ដងព្រោះរហែកធំខ្លាំងមែនទែនតាំងពីរួតរហូតដល់ខ្សែក្រវាត់ហើយឥឡូវខោហ្នឹងខ្ញុំរក្សាទុកមើលរលឹកម្តងៗពេលអផ្សុក និងជាការចងចាំមួយផងដែរ"។ ស៊ីដារ៉ូ ថ្លែង។
អ្នកដឹកនាំរឿងវ័យក្មេងរូបនេះកំពុងតែត្រៀមខ្លួនចូលរួមកម្មវិធី FLY ២០១៥ រៀប ចំឡើងនៅប្រទេសកូរ៉េ អំឡុងខែ វិច្ឆិកា ខាងមុខ ក្នុងគោលបំណងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកជាមួយសមាជិកមកពីប្រទេសអាស៊ានទាំង ១០ ផ្សេងទៀត៕
អត្ថបទ៖ ថា ម៉ាលីដា