ដឹង​អត់​ថា កីឡាករ​ណា​ទាត់​​ប៉េណាល់ទី​អន់​​ជាង​គេ​នៅ​ La Liga?

  • 2015-08-25 20:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ Lionel Messi របស់​ក្រុម​ FC Barcelona ដែល​​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​អត់​ចូល កាល​ប្រកួត​ទល់​នឹង​ Atheltic Bilbao កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​​បាន​ចូល​ក្នុង​បញ្ជី​​​ចំណោម​កីឡាករ​ដែល​​ស៊ុត​ប៉េណាល់​ទី​អត់​ចូល​ច្រើន​ជាង​គេ​នៅ​ La Liga ​ចំនួន​៥​គ្រាប់ ស្មើ​នឹង​ Cristiano Ronaldo ​របស់​ក្រុម​ Real Madrid ហើយ។

 

 

Ronaldo និង​ Messi បាន​ខក​ឱកាស​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ​៥​លើក​​ដូច​គ្នា​ ប៉ុន្តែ​ CR7 បាន​​​​ទាត់​ប៉េណាល់ទី​៥១​ដង ខណៈ​ដែល​ប្រធាន​ក្រុម​អាហ្សង់ទីន​ (Messi) ទាត់​បាល់​ប៉េណាល់​ទី​​នេះ ​មាន​ចំនួន​តិច​ជាង បាន​តែ​៤២​ដង​ប៉ុណ្ណោះ។

 

ចំណែក​ឯ​​កីឡាករ​ដែល​ទាត់​បាល់​ពិន័យ​​១១​ម៉ែត្រ​អត់​ចូល​ច្រើន​ជាង​គេ​ គឺ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ  Fernando Torres ​របស់​ក្រុម​ Atlético Madrid ​​ដែល​ខក​ខាន​ដល់​ទៅ​៨​​លើក ខណៈ​ដែល Alvaro Negredo របស់​ Valencia ​ខក​ខាន​៦​លើក​ ស្ថិត​នៅ​លេខ​២ និង​ Aritz Aduriz ​របស់​ Athletic Bilbao ​ខក​ឱកាស​ស៊ុត​ចូល​ទី​នេះ ៤​ដង​ផង​ដែរ៕

 

 

-ចុចអាន៖ Messi ទាត់​ប៉េណាល់ទី​អត់ចូល តែ ​Suarez ​ជួយ​ Barca ឈ្នះ ឯ​ Real ស្មើ Sporting

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror