យ៉ាងគួ​ សៀវឡុងនី​ ជំនាន់​ថ្មី​ក្លាយ​ជា​គូ​ស្នេហ៍​មែន​ទែន​ក្រោយ​សម្ដែង​ជា​មួយ​គ្នា

  • 2015-08-27 20:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​តៃវ៉ាន់ Michelle Chen តែង​តែ​ជា​ប្រធាន​បទ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្សេងៗ ក្រោយ​សម្ដែង​ជា​តួ សៀវ ឡុងនី ក្នុង​រឿង​ភាគ​ចិន "The Romance of the Condor Heroes” កាល​ពី​ចុង​ឆ្នាំ​២០១៤។ យោង​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​ចិន​បាន​ទម្លាយ​ថា តារា​ស្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ កំពុង​​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​​តារា​សម្ដែង​ប្រុស Chen Xiao ដែល​ដើរ​តួ​ឯក​ប្រុស យ៉ាង​គួ បន្ទាប់​ពី​បាន​សម្ដែង​ជា​មួយ​គ្នា។ ​

 

 

កាល​ពី​ដើម​ខែ​មិថុនា​ឆ្នាំ​២០១៥​នេះ Chen Xiaoបាន​បង្ហាញ​ខ្លួន​នៅ​សណ្ឋាគារ​​មួយ​ក្នុង​ទីក្រុង Shanghai ធ្វើ​ឲ្យ​​សារព័ត៌មាន​​គិត​ថា គេ​ប្រហែល​មក​ថត​រឿង​បន្ត​ពី​ទីក្រុង Tainjin​​​​ ស្រប​ពេល​ដែល Michelle ក៏​ស្នាក់​នៅ​សណ្ឋាគារ​នោះ​ដូច​គ្នា។ ប៉ុន្តែ​គាប់​ជូន​ថ្ងៃ​នោះ​ក៏​ត្រូវ​ជា​ថ្ងៃ​ខួបកំណើត​របស់ Michelle​។ នេះ​ជា​ចំណុច​នាំ​ឲ្យ​អ្នក​​សារព័ត៌មាន​គ្រប់​គ្នា​ចាប់​ផ្ដើម​សង្ស័យ​អ្នក​ទាំង​ពីរ។

 

ពីរ​បី​ថ្ងៃ​បន្ទាប់ សារព័ត៌មាន​​ចិន​បាន​បង្ហើប​ថា Michelleបាន​​ជិះ​យន្តហោះ​ទៅ​កាន់​ទី​ក្រុង Tainjin​​​​ ដើម្បី​ជួប Chen។ ថ្វី​បើ​សារព័ត៌មាន​មិន​អាច​ផ្ដិត​យក​រូប​ពួក​គេ​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា ប៉ុន្តែ​ពួក​គេ​បាន​ផ្សាយ​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​មើល​ឃើញ​​នៅ​សណ្ឋាគារ​តែ​មួយ។ ខណៈ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កក្កដា​ជា​ថ្ងៃ​ខួប​កំណើត​របស់ Chen Xiao តារា​សម្ដែង​ស្រី Michelle ក៏​បាន​ហោះ​មក​អបអរសាទរ​ក្នុង​ពិធី​នោះ​ថែម​ទៀត​ផង​។

 

កាល​ពី​ដើម​ខែ​នេះ​ សារព័ត៌មាន​បាន​ចុះផ្សាយ​ថា តារា​សម្ដែង​ចិន និង​តៃវ៉ាន់​ទាំង​ពីរ​បាន​នៅ​សណ្ឋាគារ​ជា​មួយ​គ្នា​ម្ដង​ទៀត​ក្នុង​ទី​ក្រុង Shanghai ។

 

តែ​អ្វី​ដែល​កាន់​តែ​ច្បាស់​ពី​ទំនាក់ទំនង​ស្នេហា​រវាង​តួ សៀវ ឡុងនី និង​យ៉ាងគួ ក្រោយ​អ្នក​គ្រប់គ្រង​របស់ Michelle បាន​​ប្រាប់​សារព័ត៌មាន​តៃវ៉ាន់​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ Michelle។ ខ្ញុំ​សូម​ជូនពរ​ពួក​គេ​ឲ្យ​មាន​សុភមង្គល។ ខ្ញុំ​សង្ឃឹម​ថា​មនុស្ស​គ្រប់​គ្នា​នឹង​សប្បាយ​ចិត្ត​និង​ជូន​ពរ​នាង​ឲ្យ​ជួប​តែ​​សុភមង្គល" ៕

 

 
 
 

 

ចុចអាន៖ចំណង​ស្នេហ៍​តារា​ល្បី​ៗ ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​មែនទែន​ក្រោយ​សម្ដែង​រឿង​រួម​គ្នា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ahmike