១០ប្រទេស​​មាន​អ្នក​អត់​ចេះ​អក្សរ​ច្រើន​បំផុត

  • 2014-10-16 15:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ឈាន​ដល់​ឆ្នាំ​២០១៤​ទៅ​ហើយ​ក្ដី ក៏​អត្រា​អនក្ខរភាព​នៅ​តែ​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដដែល ពោល​គឺ​មនុស្ស​ពេញ​វ័យ​២២ភាគរយ​ក្នុង​លោក ជា​អ្នក​មិន​ចេះ​អក្សរ។ បើ​តាម​ការ​ប៉ាន់ស្មាន​របស់ UNESCO បាន​ឲ្យ​ដឹង​ថា មនុស្ស​ពី​៣០លាន ទៅ​៥០លាន​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​លើ​បញ្ជី​អ្នក​អត់​ចេះ​អក្សរ​ជា​រៀងរាល់​ឆ្នាំ។ ភាព​ក្រីក្រ គឺ​ជា​មូលហេតុ​ដ៏​ធំ​​មួយ​ក្នុង​ចំណោម​មូលហេតុ​​​ដែល​បណ្ដាល​ឲ្យ​​ពួក​គេ​មិន​បាន​ទទួល​ការ​អប់រំ។ ជាក់ស្ដែង យោង​តាម​គេហទំព័រ The Richest បាន​បង្ហាញ​ប្រទេស​ទាំង​១០ ដែល​មាន​អត្រា​អនក្ខរភាព​ខ្ពស់​បំផុត គឺ​សុទ្ធ​សឹង​ជា​ប្រទេស​ក្រីក្រ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក។

 

១០. ប្រទេស​បេណាំង (Benin)

 

 

ប្រទេស​បេណាំង​មាន​ទីតាំង​ស្ថិតនៅ​ទ្វីប​អាហ្វ្រិក​ខាងលិច ហើយ​មាន​តែ ៤២.២% នៃ​ប្រជាជន​ប៉ុណ្ណោះ​​ដែល​អាច​អាន​អក្សរ​បាន។ មូលហេតុ​ដែល​ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​ខ្សោយ ​ព្រោះ​ប្រទេស​នេះ​ញាំញី​ដោយ​សង្គ្រាម និង​អស្ថិរភាព​នយោបាយ។

 

៩. ប្រទេស​ហ្គីណេ

 

 

ប្រទេស​ហ្គីណេ​មាន​ទីតាំង​ស្ថិតនៅ​ឆ្នេរសមុទ្រ​អាត្លង់ទិច​នៃ​ទ្វីប​អាហ្វ្រិក​ខាងលិច ហើយ​មាន​តែ ៤១% ​នៃ​ចំនួន​ប្រជាជន​ប៉ុណ្ណោះ​ដែល​អាច​អាន និង សរសេរ​បាន។

 

៨. ប្រទេស​អេត្យូពី

 

 

ប្រជាជន​ប្រទេស​អេត្យូពី ៣៩% ប៉ុណ្ណោះ​ដែល​ចេះ​អក្សរ។ មូលហេតុ​ដែល​ធ្វើឲ្យ​ការ​អប់រំ​ប្រទេស​នេះ​មាន​គុណភាព​ទាប​ដោយសារ​គម្លាត​រវាង​សាលា​ឯកជន និង​សាលា​រដ្ឋ​ ព្រោះ​សាលា​ឯកជន​មាន​គ្រឿងបរិក្ខារ​ទំនើប​ៗ។

 

៧. ប្រទេស​សូម៉ាលី

 

 

ប្រជាជន​ប្រទេស​សូម៉ាលី ៣៧.៨% ប៉ុណ្ណោះ​ដែល​អាច​អាន និង​សរសេរ​បាន។ សង្គ្រាម​ដែល​បង្ក​ឡើង​តាំង​ពី​ឆ្នាំ ១៩៩១ បាន​បំផ្លាញ​ប្រព័ន្ធ​អប់រំ​ជាតិ​របស់​ប្រទេស​មួយ​នេះ។

 

៦. ប្រទេស​ឆាត

 

 

ឆាត​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ភាគ​ខាងលិច​ទ្វីប​អាហ្វ្រិក ដែល​មាន​ប្រជាជន​តែ ៣៤.៥% ចេះ​អាន និង សរសេរ។

 

៥. ប្រទេស​ម៉ាលី

 

 

ប្រជាជន​ប្រទេស​ម៉ាលី​តែ ៣៣.៤% ប៉ុណ្ណោះ​ដែល​អាច​អាន និង​សរសេរ​បាន ដោយសារ​តែ​បុរស​និង​ស្ត្រី​ឈរ​នៅ​លើ​គោលការណ៍​មិន​ស្មើភាព​គ្នា​ដោយ​បុរស​មាន ៤៣.១% និង ស្ត្រី​មាន​ត្រឹមតែ ២៤.៦% ប៉ុណ្ណោះ​ដែល​អាច​អាន និង​សរសេរ។

 

៤. ប្រទេស​នីហ្សេរីយ៉ា

 

 

ប្រជាជន​ប្រទេស​នីហ្សេរីយ៉ា​មាន​ចំនួន​តែ ២៨.៧% ដែល​អាច​អាន និង​សរសេរ​បាន។ ភាព​មិន​ស្មើគ្នា​រវាង​បុរស៤២.៩% និង ស្ត្រី១៥.១% ដែល​ទទួល​បាន​ការ​អប់រំ​តិចតួច​ប៉ុណ្ណោះ និង​​មាន​គម្លាត​ខ្លាំង​ពី​គ្នា។

 

៣. ប្រទេស​អាហ្វហ្គានីស្ថាន

 

 

ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ប្រជាជន​តែ ២៨.១% ប៉ុណ្ណោះ​ដែល​អាច​អាន និង​សរសេរ​បាន។ ស្ត្រី​ចំនួន ១២.៦% ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​អប់រំ​ដោយសារ​ប្រពៃណី ទំនៀមទម្លាប់ នៅ​ក្នុង​ប្រទេស​នេះ​មាន​ភាព​តឹងរ៉ឹង​ពេក។

 

២. ប្រទេស​ស៊ូដង់​ខាងត្បូង

 

 

ប្រជាជន​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង​មាន​ប្រជាជន​តែ ២៧% ប៉ុណ្ណោះ ដែល​អាច​អាន និង​សរសេរ​បាន ដោយសារ​តែ​ប្រទេស​នេះ​ទើប​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់​កាល​ពី​ឆ្នាំ ២០១១។

 

១. ប្រទេស​ប៊ូគីណាហ្វាសូ

 

 

ប្រទេស​ប៊ូគីណាហ្វាសូ​ស្ថិតនៅ​ទ្វីប​អាហ្វ្រិក​ខាងលិច ​ជា​អតីត​ប្រទេស​អាណានិគម​របស់​បារាំង ហើយ​ប្រជាជន​ដែល​អាច​អាន និង សរសេរ​មាន​ត្រឹម​តែ ២១.៨%។

 

ចុច​អាន៖ ដឹង​ទេ គ្រូបង្រៀន​ប្រទេស​ណា​មាន​ប្រាក់​ខែ​ច្រើន​ជាង​គេ?

 

ចុច​អាន​អត្ថបទ​ជា​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ therichest

អត្ថបទពេញនិយម