U-16 កម្ពុជា ​ប៉ះ ​U-16​ម៉ាឡេស៊ី​ រសៀល​ថ្ងៃ​នេះ

  • 2015-08-29 18:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ​ U-16 ម៉ាឡេស៊ី​ត្រូវ​បើក​ទ្វារ​កីឡដ្ឋានPadang Akademi Bolasepak ​ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ U-16 កម្ពុជា​វេលា​ម៉ោង​​១៦:០០ ម៉ោង​នៅ​ម៉ាឡេស៊ី(នៅ​កម្ពុជា៣​រសៀល)​​ ថ្ងៃ​សៅរ៍ ទី​២៩ សីហា​នេះ​សម្រាប់​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​​ត្រៀម​ខ្លួន​ប្រកួត​ជម្រុះ​​ពាន​ 2016 AFC U-16 Championship ​នៅ​​​សិង្ហបុរី​​ដើម្បី​ខែ​នេះ។

 

ក្រុម U-16 កម្ពុជា

 

មុន​ចេញដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ Iki Yusuke បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​យុវជន​ម៉ាឡេស៊ី​នេះ​ លោក​ត្រូវ​ផ្លាស់​ប្តូរ​កីឡាករ​លេង​ឲ្យ​បាន​ច្រើន​ដើម្បី​ស្វែង​យល់​ពី​ទម្រង់​របស់​​ក្រុម​លោក​ និង​ពិនិត្យ​មើល​ជើង​របស់​កីឡាករ​ម្នាក់​ៗ​ឲ្យ​បាន​ច្បាស់​សម្រាប់​ត្រៀម​ខ្លួន​ប្រកួត​ពាន​ផ្លូវ​ការ។

 

ក្រុម​យុវជន​ U-16 កម្ពុជា​ឆ្លង​កាត់​៤​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពាន​យុវជន​អាស៊ាន​ 2105 AFF BIDC U-16 Championship ​​ដែល​​​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពី​ពេល​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ ទទួល​បាន​ឈ្នះ​១​ ស្មើ​១ និង​ចាញ់​ពី​ក្នុង​នោះ​ឈ្នះ​ហ្វីលីពីន ១-០, ស្មើ​សិង្ហបុរី​ ០-០, ចាញ់​អូស្ត្រាលី​ ៤-០ និង​ចាញ់​មីយ៉ាន់ម៉ា​​៣-០។

 

ចំពោះ​ក្រុម​U-16 ម៉ាឡេស៊ី​វិញ​ឆ្លង​កាត់​៥​ប្រកួត​ក្នុង​ពាន​ 2105 AFF BIDC U-16 Championship ​​​​ទទួល​បាន​ជ័យជម្នះ​២ និង​ចាញ់​៣​ក្នុង​នោះ​ឈ្នះ​វៀតណាម​១-០, ឈ្នះ​ប៊្រុយណេ​១-០ ប៉ុន្តែ​ចាញ់​ថៃ​ ៣-១, ចាញ់​ទីម័រខាង​កើត​ ៣-១ និង​ចាញ់​ ២-០។ ​

សម្រាប់​​ការ​ប្រកួត​ជម្រុះ​ក្នុង​ពាន​រង្វាន់​ទ្វីប​អាស៊ី​ 2016 AFC U-16 Championship ​​ដែល​មាន​ប្រទេស​ចំនួន៤៥​ចូល​រួម​ប្រកួត​​ប្រជែង​នោះ​ ​​ក្រុម​​​ U-16 កម្ពុជា​ស្ថិត​ក្នុង​ពូល​​ H ​ជា​មួយ​​កូរ៉េ​ខាង​ ​ថៃ និង​ម្ចាស់​ផ្ទះ​ សិង្ហបុរី​។ ដោយ​ឡែក​ក្រុម​ម៉ាឡេស៊ី​ស្ថិត​នៅ​ពូល​ G ជា​មួយ​​ម្ចាស់​ផ្ទះ​ឡាវ​ ហ្វីលីពីន​ ទីម័រខាងកើត​ និង​កោះ​ Northern Mariana៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី