រឿង "ដុំហ្វ៊ីលចុងក្រោយ" ត្រៀមបញ្ចាំងជាផ្លូវការនៅកម្ពុជា
- 2015-08-31 17:56:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "ដុំហ្វ៊ីលចុងក្រោយ" ត្រៀមបញ្ចាំងជាផ្លូវការនៅកម្ពុជា
ចន្លោះមិនឃើញ
រឿង "ដុំហ្វ៊ីលចុងក្រោយ" ចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី ៤ ខែកញ្ញានេះ ក្រោយទទួលជោគជ័យនៅបណ្ដាប្រទេសជាច្រើនកន្លងមក។
អ្នកដឹកនាំរឿង សុទ្ធោ គុល្លិកា បានបញ្ជាក់ថា ការសម្រេចចិត្តយករឿងនេះមកចាក់បញ្ចាំងនៅប្រទេសកំណើត គឺបន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនមកហើយទាំងក្នុងតំបន់អាស៊ី និង តំបន់អឺរ៉ុបជាដើម។ រឿងនេះបញ្ចាំងពីជីវិត ៣ ជំនាន់រួមមានជំនាន់មុនសង្គ្រាម កំពុងមានសង្គ្រាម និងក្រោយសង្គ្រាម ដែលមានតារាសម្ដែងជើងចាស់អ្នកស្រី ឌី សាវ៉េត, កញ្ញា ម៉ា រីណែត និង តួសម្ដែងមួយចំនួនទៀត។
“ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នា អញ្ជើញមកចូលរួមទស្សនារឿងខ្មែរយើង ដែលបានទទួលពានរង្វាន់អន្តរជាតិយ៉ាងច្រើនដូច្នេះ"។ អ្នកស្រី សុទ្ធោ គុល្លិកា បញ្ជាក់មកកាន់ Sabay។ "ដុំហ្វ៊ីលចុងក្រោយ" ធ្លាប់បានឈ្នះពានរង្វាន់ Black Dragon ពីមហោស្រពភាពយន្ត ២០១៥ ប្រទេសអ៊ីតាលីផងដែរ។
ខ្សែភាពយន្តនេះ នឹងធ្វើការចាក់បញ្ចាំងតាមរោងភាពយន្តនានាទូទាំងភ្នំពេញ និង រោងភាពយន្តនៅខេត្តសៀមរាបចាប់ពីថ្ងៃទី ៤ ខែកញ្ញានេះតទៅ ដែលជាការផ្ដល់ឱកាសសម្រាប់ទស្សនិកជនខ្មែរបានចូលរួមទស្សនា។ អ្នកស្រីសង្ឃឹមថា នឹងមានការចូលរួមទស្សនាឱ្យបានច្រើន ព្រោះជាប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរទូទៅ៕
អានអត្ថបទ៖ យុវវ័យជាច្រើនចូលរួមការប្រគំតន្ត្រី “សប្បុរសធម៌មិត្តយើង”
អានអត្ថបទ៖ ដឹងអត់ ម៉េង ប៊ុនឡូ បាត់មុខពីសិល្បៈមួយរយៈធំទៅណាវិញ?
អត្ថបទ៖ សំ ជំនាញ