ជម្រើស​ជើង​ឯក U-13 ថ្នាក់​ជាតិ​ស្វែង​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ហើយ

  • 2015-08-31 21:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ជម្រើស​ជើង​ឯក​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ ប្រចាំ​ឆ្នាំ ២០១៥ បាន​ស្វែង​រក​ក្រុម​​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ឃើញ​ហើយ​ក្រោយ​ដំណើរការ​​​​វគ្គ​ជម្រុះ​តាម​ពូល​ចាប់តាំង​​ថ្ងៃ​ទី ២៨ ដល់ ៣០ មក​​ដែល​រៀបចំ​ឡើង​នៅ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ។

 

 

សកម្មភាព​ប្រកួត​កន្លង​ទៅ (រូបថត៖ FFC)

 

ពាន​រង្វាន់​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ ឆ្នាំ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៣២ ក្រុម​មក​ពី​ខេត្ត/ក្រុង​ទូទាំង​ប្រទេស​ ចែក​ជា ៨ ពូល ដោយ​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី ២៨ ខែ សីហា ដល់ ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​លើ​ទីលាន​ទាំង ៤ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ។

 

កម្មវិធី​ប្រកួត​ពាន U-13 ជម្រើស​ជើង​ឯក​ជាតិ វគ្គ១/៨ នៅ​ថ្ងៃ​ទី ១ ខែ​កញ្ញា ស្អែក​នេះ

ម៉ោង​ប្រកួត​

គូ​ប្រកួត​

ទីលាន​

១៤:៣០​

យុវជន​រតនៈ

Vs

អង្គការអភិវឌ្ឍកម្ពុជា

បាទី១​

១៦:០០​

អធិរាជភ្នំពេញ​

Vs

.ហ​ពោធិសាត់​

បាទី​១

១៤:៣០​

ភ្នំពេញក្រោន​

Vs

មន្ទីរ​អយក​ប៉ៃលិន​

បាទី២​

១៦:០០​

យុវជន​ឧត្តរ​

Vs

យុវជន​ខេត្ត​ព្រះវិហារ​

បាទី២​

១៤:៣០​

សៀមរាប​អង្គរ​

Vs

.ហ ត្បូងឃ្មុំ​

បាទី៣​

១៦:០០​

ខេត្ត​ស្វាយរៀង​

Vs

អធិរាជភ្នំស្វាយ​

បាទី៣​

១៤:៣០​

ស្វាយរៀងអែហ្វស៊ី​

Vs

មន្ទីរ​អយក​តាកែវ​

បាទី​៤

១៦:០០​

ត្បូងប៉ៃលិន​

Vs

ពិសណ្ណុការអាកាដឺមី​

បាទី៤

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី