Beckham ឈ្នះពានរង្វាន់ Legend Of Football
- 2015-09-02 20:33:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Beckham ឈ្នះពានរង្វាន់ Legend Of Football
ចន្លោះមិនឃើញ
David Beckham ដែលមានប្រជាប្រិយភាពខ្លាំងពាសពេញពិភពលោក បានទទួលបានរង្វាន់ Legend Of Football ក្នុងកម្មវិធី HMV Football Extravaganza លើកទី២០។
ពានរង្វាន់នេះ គឺត្រូវប្រគល់ឱ្យទៅបុគ្គលណាដែលមានសមត្ថភាពលេងបាល់ល្អ និងចេះជួយដល់សង្គមជាតិច្រើន មិនថាតាមរូបភាពណាក៏ដោយ។ ចំណែកឯ Beckham វិញ អំឡុងពេល២០ឆ្នាំជាកីឡាករបាល់ទាត់ រូបគេបានឈ្នះពានរង្វាន់ធំៗដល់ទៅ១៧ផ្សេងៗគ្នា ដោយបូករួមទាំងនៅក្លិប Manchester United , Real Madrid , LA Galaxy, AC Milan និង Paris Saint-Germain ជាដើម។
ម្ចាស់ពានរង្វាន់មេដាយប្រាក់ FIFA World Player of the Year ២សម័យកាលរូបនេះ ជាកីឡាករអង់គ្លេសដំបូងគេបង្អស់ដែលអាចឈ្នះពានរង្វាន់លីកកំពូល៤ផ្សេងគ្នា ពោលគឺនៅអង់គ្លេស អេស្ប៉ាញ អាមេរិកនិងបារាំង។ បុរសវ័យ៤០ឆ្នាំរូបនេះក៏ជាកីឡាករដែលបានចូលលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសបានច្រើនជាងគេលំដាប់ទី២ផងដែរ ១១៥ប្រកួត។
ក្រោយបានទទួលពានរង្វាន់ Legend Of Football ពីដៃរបស់អតីតមិត្តរួមក្រុម Ryan Giggs បុរសសង្ហារសំបូរស្នេហ៍ខាងលើបាននិយាយថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានទទួលយកវា។ ពេលដែលអ្នកបានឃើញបញ្ជីឈ្មោះបេក្ខជនទាំងអស់ដែលសុទ្ធតែជាអ្នកល្បី ហើយមានឈ្មោះយើងដែរនោះ អ្នកនឹងស្ញប់ស្ញែងខ្លួនឯងមិនខាន”៕
ចុចអាន៖ តើលេខ៧ Depay អាចល្បីខ្លាំងដូច Ronaldo & Beckham កាលនៅ Man Utd ដែរទេ?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail