កាដូ៤ ប្រភេទ ដែលមនុស្សស្រីចង់បានពីមិត្តប្រុសក្នុងថ្ងៃកំណើត
- 2015-09-03 18:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូ៤ ប្រភេទ ដែលមនុស្សស្រីចង់បានពីមិត្តប្រុសក្នុងថ្ងៃកំណើត
ចន្លោះមិនឃើញ
ថ្ងៃខួបកំណើត គឺជាពេលវេលាដ៏ពិសេសបំផុត សម្រាប់គូសង្សារ ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែផ្អែមល្ហែម។ កាដូក្នុងថ្ងៃកំណើត ក៏ជាវត្ថុបញ្ចាំចិត្ត របស់គូស្នេហ៍ ដូច្នេះថ្ងៃនេះ Sabay នឹងបង្ហាញ កាដូ ដែលមនុស្សស្រីចង់បានបំផុត។
១. តុក្កតា
តុក្កតា ខ្លាឃ្មុំ Kitty Panda Minion Pooh ជាប្រភេទតុក្កតា មានពណ៌លេចនឹងជារបស់ ដែលមនុស្សស្រីភាគច្រើន ចង់បាន។ ពេលខ្លះ មនុស្សស្រី ដូចជាកូនក្មេងដែរ នាងតែងចង់បានតុក្កតាមួយដើម្បីដាក់តាំង ក្នុងបន្ទប់ឬក៏គេង ឱប ។ វារឹតតែជារឿងដ៏ប្រសើរទៀតបើ នាងបានតុក្កតា ពីមនុស្សជាទីស្រឡាញ់របស់នាង។
កញ្ញា ហេង រ៉ាវី ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា នាងចង់បានតុក្កតា Minion ដ៏ធំមួយ ពីមិត្តប្រុសរបស់នាង ក្នុងថ្ងៃខួបកំណើត។ រ៉ាវីបានបន្តថា តុក្កតាដែលបានពីមិត្តប្រុស គឺ តំណាងឱ្យមិត្តប្រុស ពេលសប្បាយចិត្តក៏ អោបតុក្កតា ពេលខឹងក៏បញ្ចេញកំហឹងលើតុក្កតាបាន។
រូបតំណាង
២. ផ្កា
មិនប្រាប់ថា ផ្កាអី ក៏Sabay ជឿជាក់ថា ប្រិយមិត្តបុរសៗដឹងដែរថា ជាផ្កាអី ព្រោះប្រាកដណាស់គ្មានអ្នកណាយក ផ្កាម្លិះ ផ្កាឈូក ឬក៏ផ្កាសិរមាន់ ជូនមិត្តស្រីក្នុងថ្ងៃកំណើតនាងនោះទេ។
«ផ្កា និង មនុស្សស្រីមានទំនាក់ទំនងគ្នា» នេះជាការលើកឡើង របស់ កញ្ញារាងតូចច្រឡឹង កុល សុម៉ាលី។ កញ្ញាបានបន្តទៀតថា ផ្កាកុលាបក្រហមមួយបាច់ឬ មួយទង ជូនមកមិត្តស្រី គឺប្រសើរណាស់ ព្រោះ នាងអាចយកវាតាំងលម្អក្នុងផ្ទះ ឬ លើតុការងារ ទោះជាក្រៀមស្រពោនក៏នាងមិនដាច់ចិត្តបោះចោលដែរ។
រូបតំណាង
៣. សំលៀកបំពាក់
អាចជារឿង លំបាកបន្ដិច សម្រាប់មនុស្សប្រុស ក្នុងការដើរផ្សារ ទិញខោអាវមនុស្សស្រី អ្វីដែលរឹតតែលំបាកនោះ គឺមិនដឹងថា ខោអាវដែលទិញទៅ នឹងត្រូវខ្លួននាងឬក៏អត់។
វិធីងាយៗពី កញ្ញា ហេង លីដា បានប្រាប់ថា នាំមិត្តស្រីដើរផ្សារដោយខ្លួនឯងជារឿងល្អ បំផុត នាងចង់បានស្បែកជើង ទិញស្បែកជើង ចង់បានខោអាវបែបណាក៏ងាយស្រួល និងមិនបារម្ភខ្លាចមិនត្រូវរាង ហើយអាចឆ្លៀតញ៉ាំអីជាមួយគ្នាបានទៀត។
រូបពីបរទេស
៤. ចិញ្ចៀន
កាដូបែបនេះ ដូចជាលំបាកបន្តិចសម្រាប់ប្រិយមិត្តបុរស ទាក់ទងនឹង ថវិកា ព្រោះ ក្នុងនាមជា មិត្តប្រុសម្នាក់មិនអាចទិញ គ្រឿងអលង្ការកាឡៃជូនមិត្តស្រីទេ យ៉ាងហោចណាស់ វាក៏ត្រូវតែជាគ្រឿងកាឡៃដែលមានតម្លៃថ្លៃដែរ។
«ចង់បានចិញ្ចៀនពេជ្រ» នេះជាការលើកឡើង របស់ កញ្ញា គីម ស្រីនៅ និស្សិតអក្សរសាស្ត្រចិន ពី IFL។ ស្រីនៅ បានប្រាប់ថា នាងមិនសង្ឃឹមថា បានទេព្រោះ វាមានតម្លៃថ្លៃ ហើយនាងក៏មិនដែលទាមទារពីមិត្តប្រុសដែរ តែបើតាមចិត្តនាង នាងស្រឡាញ់ចិញ្ចៀនពេជ្រ។
រូបតំណាង
ចំណែក កញ្ញា ស សុធី ជាបុគ្គលិកក្រុមហ៊ុន ឯកជន មួយកន្លែង បានប្រាប់ថា កញ្ញាចង់បាន ចិញ្ចៀន ព្រោះវាតំណាងឱ្យសេចក្ដី ស្រឡាញ់ របស់មិត្តប្រុស ចំពោះមិត្តស្រី ពាក់វារាល់ថ្ងៃ ហាក់ដូជជាបានឃើញម្ចាស់វារាល់ថ្ងៃដែរ។ ចិញ្ចៀនដែលសុធីចង់បាន មិនចាំបាច់ទាល់តែជាចិញ្ចៀនពេជ្រទេ ត្រឹម ប្រាក់អ៊ីតាលី ឬ ក៏ប្លាទីនក៏បាន តែក៏មិនមែនជា កាឡៃដែរ ព្រោះគ្រឿងកាឡៃភាគច្រើន មានប្រតិកម្មចំពោះស្បែក នារីបង្កជារោលរមាស់ជាដើម៕
យ៉ាងម៉េចដែរប្រិយមិត្តបុរសៗ ដឹងថាត្រូវទិញអីឱ្យមិត្តស្រី ឬនៅ?
អត្ថបទ៖ ណេង ណេង