តោះ! រៀន​ប្រើ​អក្សរ​​យូនីកូដ តាម​កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ

  • 2015-09-04 15:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ ជា​កម្មវិធី​ដ៏​មាន​សារប្រយោជន៍​​មួយ​សម្រាប់​អ្នក​​មិន​ទាន់​ចេះ​ប្រើប្រាស់​អក្សរ​យូនីកូដ អាច​សិក្សា​​ស្វែង​យល់​និង​​រៀន​វាយ​អក្សរ​យូនីកូដ​​ឲ្យ​បាន​កាន់​តែ​ប្រសើរ​។

 

 

ទេព សុវិចិត្រ យុវជន​វ័យ​ក្មេង​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​នេះ​។ វិចិត្រ​បាន​ប្រាប់ Sabay ថា ការ​អភិវឌ្ឍ​កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​មធ្យោបាយ​ដ៏​ងាយ​ស្រួល សម្រាប់​អ្នក​ដែល​ចង់​ចេះ​វាយ​អក្សរ​ខ្មែរ​តាម​បែប​យូនីកូដ​ដែល​កម្មវិធី​នេះ​នឹង​បង្រៀន​អ្នក​ប្រើប្រាស់​ក្នុង​ការ​រៀន​វាយ​អក្សរ​ខ្មែរ​តាម​យូនីកូដ​បាន​កាន់​តែ​ប្រសើរ​។

 

បើ​តាម​អ្នក​អភិវឌ្ឍ​កម្មវិធី​វ័យក្មេង​រូប​នេះ​បញ្ជាក់​ថា កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​គឺ​យក​លំនាំ​តាម​កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​របស់​គម្រោង​ខ្មែរ​អូអេស ដែល​ប្រើ​នៅ​លើ Windows។ កម្មវិធី​នេះ​បាន​យក​ឯកសារ​មេរៀន និង​មូលដ្ឋាន​គ្រឹះ​មួយ​ចំនួន​ពី​កម្មវិធី​ដើម​របស់​គម្រោង​ខ្មែរ​អូអេស។

 

កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​របស់​យុវជន​រូប​នេះ អាច​ប្រើ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows, Linux។ ដោយឡែក​នៅ​លើ Mac OS កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​តេស្ត​សាកល្បង​នៅ​ឡើយ។

 

របៀប​ប្រើប្រាស់

 

  • អ្នក​ចាំបាច់​ត្រូវ​ប្រើ​ក្ដារចុច NiDA Standard (កំណែ១.០)។
  • ពេល​អ្នក​បើក​កម្មវិធី​នេះ​ដំបូង សូម​ចុច «ជ្រើសរើស​មេរៀន» ដែល​ស្ថិត​ក្រោម​ប្រអប់​សេចក្ដី​ណែនាំ បន្ទាប់​មក​ចុច​ចាប់ផ្ដើម។
  • ​ប្ដូរ​ក្ដារចុច​ទៅ​ជា​ខ្មែរ នៅ​ពេល​ចាប់​ផ្ដើម​វាយ។
  • កម្មវិធីនេះ​មិន​រក្សាទុក​ការ​រៀន​របស់​អ្នក​នោះ​ទេ ដូច្នេះ​វា​មិន​ចាំ​ថា​អ្នក​វាយ​ដល់​មេរៀន​ណា​នោះ​ទេ នៅ​ពេល​អ្នក​ចាកចេញ​ពី​ទីនេះ។

 

តោះ! រៀន​សាកល្បង​កម្មវិធី​រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ​ដើម្បី​ដឹង​ថា​អ្នក​មាន​សមត្ថភាព​ប្រើ​អក្សរ​យូនីកូដ​ល្អ​កម្រិត​ណា? ចុច​ទី​នោះ​ដើម្បី​ចូល​ប្រើ​កម្មវិធី រៀន​វាយ​អក្សរ​ខ្មែរ​យូនីកូដ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម