កម្ពុជាថេរ ខណៈជប៉ុនធ្លាក់២លេខនៅ FIFA Ranking
- 2015-09-04 16:52:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាថេរ ខណៈជប៉ុនធ្លាក់២លេខនៅ FIFA Ranking
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនបានឡើង ឬចុះចំណាត់ថ្នាក់នៅ FIFA World Ranking នោះទេ ពោលគឺនៅលេខ ១៨០ដដែល នៅខែកញ្ញានេះ ចំណែកឯក្រុមជម្រើសជាតិជប៉ុនវិញ បានធ្លាក់ចុះ២លេខ ព្រោះបានត្រឹមតែស្មើជាមួយសិង្ហបុរីកាលពីខែមុន។
ចំពោះលទ្ធផលថេរនេះដែរ កម្ពុជានៅតែឈរលេខ១០ដដែល បើគិតក្នុងចំណោមប្រទេសទាំង១១នៅក្នុងចំណោមប្រទេសសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដោយនៅលើតែក្រុមប្រ៊ុយណេមួយប៉ុណ្ណោះ (១៨២) ។ ចំពោះក្រុមដទៃទៀតរបស់ AFF គឺហ្វីលីពីនថេរ (១២៥) , ថៃ ឡើង២លេខ (១៣៧) , វៀតណាមឡើង១លេខ (១៥២) , សិង្ហបុរីចុះ២លេខ (១៥៧) , មីយ៉ាន់ម៉ាថេរ (១៦២) , ទីម័រថេរ (១៦៣) , ឥណ្ឌូណេស៊ីថេរ (១៦៥) , ម៉ាឡេស៊ីចុះ១លេខ (១៦៧) និងឡាវ ឡើង៣លេខ (១៧៤) ។
បើនិយាយនៅទ្វីបអាស៊ីវិញក្រុមជម្រើសជាតិអឺរ៉ង់នៅលើគេ (លេខរៀង៤០នៅ FIFA World Ranking) , កូរ៉េឈរលេខ២ (លេខរៀង៥៧) និងជប៉ុនឈរលេខ៣ (លេខរៀង ៥៨) ។
ខាងក្រោមនេះជាការប្រែប្រួលតិចតួចរបស់ក្រុមកំពូលទាំង១០៖
សូមបញ្ជាក់ថាការចាត់ថ្នាក់ក្នុងខែនេះ មិនទាន់គិតការប្រកួតជម្រុះ World Cup យប់មិញនោះទេ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ fifa