2016 AFC U-16 ៖ ​កម្ពុជា ប៉ះ​ថៃ​ ល្ងាច​នេះ​ ខណៈ​​ម្ចាស់​ផ្ទះ​សិង្ហបុរី ជួប​កូរ៉េ​ខាង​ជើង​

  • 2015-09-04 17:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ(U-16)​ ​​នឹង​ប៉ះ​ក្រុម​ខ្លាំង​ថៃ​នា​ម៉ោង​​១៧​ម៉ោង​នៅ​សិង្ហបុរី (ម៉ោង​​៤​ល្ងាច​នៅ​កម្ពុជា)​ ខណៈ​​ម្ចាស់​ផ្ទះ​ U-16 ​សិង្ហបុរី​​ជួប​​កូរ៉េ​ខាង​ជើង​នា​ម៉ោង​២០​:០០ ដែល​ទាំង​ពីរ​​គូ​ប្រកួត​​​នៅ​កីឡដ្ឋាន​​​​ Jalan Basar Stadium ​​ប្រទេស​សិង្ហបុរី សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ 2016 ​ AFC U-16 Championship ​​វគ្គ​ជម្រុះ​ក្នុង​ពូល​H។

 

ក្រុម​កីឡាករ​ជម្រើស​ជាតិ U-16 កម្ពុជា​

 

លោក ​ Iki Yusuke ​គ្រូ​បង្គោល U-16 កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា​ ​ក្រុម​ដែល​លោក​​ព្រួយ​​បារម្ភ​ធំ​បំផុត​គឺ​កូរ៉េ​​ខាង​ជើង​ដែល​កម្ពុជា​បាន​ចាញ់​កាល​ប្រកួត​ទី​​១។ ​ចំណែក​​ដៃ​គូ​ថ្ងៃ​នេះ​ U-16 ​ថៃ​ទោះ​ជា​ទើប​តែ​ទទួល​​បាន​ជើង​ឯក​ក្នុង​ពាន​រង្វាន់ 2015 AFF U-16 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​នោះ​ក៏​ពិត​មែន ប៉ុន្តែ​​កម្ពុជា​ក៏​បាន​សិក្សា​ពី​ទម្រង់​លេង​​ របៀប​ប្រយុទ្ធ​​​ខ្លះៗ​ ដែរ​ជា​ហេតុ​​ធ្វើ​ឲ្យ​​ U-16 ​កម្ពុជា​មិន​សូវ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​នោះ​ទេ។

 

​U-16 កម្ពុជា​បាន​ចាញ់​យ៉ាង​ចាស់​ដៃ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​កូរ៉េ​ខាង​ជើង​រហូត​ដល់ទៅ​៧-០។ ចំណែក​ U-16 ​ថៃ​វិញ​​​ទទួល​បាន៣ ពិន្ទុ​ពី​​ម្ចាស់​ផ្ទះ​សិង្ហបុរី​ក្រោយ​យក​ឈ្នះ​៥-០​។  វគ្គ​​ជម្រុះ​​នៃ​ពាន​រង្វាន់ 2016 AFC U-16 Championship​ ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​​ពី​ថ្ងៃ​ទី២ ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​​២០១៥។ ​​មាន​ប្រទេស​​ចំនួន ៤៥​បែង​ចែក​ជា​ ១១​ពូល​​ដោយ​ប្រកួត​ប្រជែង​យក​ក្រុម​ចំនួន ១៦ ​ទៅ​ប្រកួត​វគ្គ​ ១៦ ​ក្រុម​ចុង​ក្រោយ​​​នៅ​ប្រទេស​ឥណ្ឌា​​​ដែល​នឹង​ដំណើរ​ការ​ប្រកួត​ចាប់​​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ​ដល់​​ថ្ងៃ​ទី២ ខែ​តុលា ឆ្នាំ​២០១៦​៕

 

ក្រុម​កីឡាករ​ជម្រើស​ជាតិ U-16 ថៃ​

 

ក្រុម​កីឡាករ​ U-16 ​សិង្ហបុរី

 

ក្រុម​ U-16 កូរ៉េ​ខាង​ជើង​ (រូបថត៖ Google)

 

តារាង​កម្មវិធី​ប្រកួត​ថ្ងៃ​នេះ​AFC U-16

កាល​បរិច្ឆេទ​

ក្រុម​

ប្រកួត​

ក្រុម​

ម៉ោង​​

ទីលាន​

/០៩/១៥​

U-16​ ​កម្ពុជា​

Vs

U-16 ថៃ​

:០០​

Jalan Basar Stadium

U-16 ​សិង្ហបុរី​

Vs

U-16 ​កូរ៉េ​ខាង​ជើង​

:០០​

 

​កំណត់​សំគាល់​៖ H ម្ចាស់​ផ្ទះ​

 

អត្ថបទ៖ ស្រី​​ សុវណ្ណដារ៉ា​

អត្ថបទថ្មី