មិនធម្មតា ​កញ្ញា​ ​ហុង សុភា ​​នាំ យុវជន​​​ប៉ៃលិន​​ឡើង​​​វគ្គ​៤ក្រុម​​ជើង​ឯក​ថ្នាក់​ជាតិ U-13

  • 2015-09-04 23:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិត​ជា​មិន​ធម្មតា​យុវតី​ ហុង សុភា ​គ្រូ​បង្វឹក​​ក្រុម​យុវជន​ខេត្ត​ប៉ៃលិន​​បាន​​បន្ត​​នាំ​​ក្រុម​​របស់​​កញ្ញា​ឡើង​​​ដល់​វគ្គ ៤​ក្រុម​ចុង​ក្រោយ​​ នៃ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ជាតិ​អាយុ​ក្រោម​១៣​ឆ្នាំ​​ បន្ទាប់​ពី​​យក​ឈ្នះ​​យុវជន​អធិរាជ​ភ្នំ​ស្វាយ ៨-១​​​ ក្នុង​វគ្គ៨​ក្រុម​ចុង​ក្រោយ​កាល​ពី​ល្ងាច​​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ទីលាន​បាល់ទាត់​មជ្ឈមណ្ឌល​ជាតិ​បាទី​ខេត្ត​តាកែវ​។

 

ក្រុម​យុវជនត្បូង​ប៉ៃលិន(រូបថត​ផ្ដល់ឲ្យ)

 

​កញ្ញា ​ហុង សុភា ​បាន​ឲ្យ​ដឹង​ថា ​ភាព​ជោគជ័យ​​ក្នុង​វគ្គ​៨​​ក្រុម​ចុង​ក្រោយ​បាន​​​កើត​មាន​​ឡើង​ដោយ​សារ​ការ​​​លេង​​ប្រកប​ដោយ​​ស្មារតី​​​ប្រុងប្រយ័ត្ន​ និង​ការ​យល់​ចិត្ត​គ្នា​លើ​ទីលាន​របស់​ក្រុម​ត្បូង​ប៉ៃលិន​​​។ ដោយ​ឡែក​​​ថ្ងៃ​ជួប​​ក្រុម​ខ្លាំង​យុវជន​ខេត្ត​ពោធិ៍សាត់​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នា​រសៀល​ថ្ងៃ​សៅរ៍ស្អែក​​នេះ​ ក្រុម​ខេត្ត​ប៉ៃលិន​របស់​នាង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​កាន់​តែ​ខ្ពស់ ​​​​នៅ​តំបន់​​ការពារ​​ និង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ​ជា​ពិសេស​ព្យាយាម​លេង​​​​​​ឲ្យ​បាន​ស៊ីចង្វាក់​គ្នា​ល្អ​បំផុត​​​។

 

អ្នក​គ្រូ​​ស្រស់​ស្អាត​រូប​នេះ​ប្រាប់​ទៀត​ថា ​​ក្រុម​ខេត្ត​ពោធិ៍សាត់​​មាន​កម្រិត​បច្ចេកទេស​ល្អ​ទាំង​ព្រម​មិន​ថា​ កាយ​សម្បទា ​ល្បឿន​ ​និង​បច្ចេកទេស​ក្នុង​ការ​លេង​លើ​ទីលាន។ ជួប​ក្រុម​ខ្លាំង​បែប​នេះ​កញ្ញា​មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ប្រជែង​ឡើង​ទៅ​វគ្គ​​ផ្ដាច់ព្រ័ត្រ​ឡើយ​​គឺ​ត្រឹម៦០​%​ ប៉ុណ្ណោះ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​​ការ​លេង​លើ​ទីលាន​​កូន​ក្រុម​ទាំង​អស់​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ឲ្យ​បាន​ខ្ពស់៕ ​​​​​

 

តារាង​កម្មវិធី​ប្រកួត​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

កាល​បរិច្ឆេទ​

ក្រុម​

ប្រកួត​

ក្រុម​

ម៉ោង​

ទីលាន​

០៥/០៩/១៥​

យុវជន​រតនៈ​

Vs

សៀមរាប​អង្គរ​

:៣០​

មជ្ឈមណ្ឌល​ជាតិ​បាទី​

ខេត្ត​ពោធិ៍សាត់​

Vs

ត្បូង​​ប៉ៃលិន​

៤​:០០​

 

លទ្ធផល​​​ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​៖​

យុវជន​រតនៈ​ ២-០​ មន្ទីរ​ អយក ខេត្ត​ប៉ៃលិន ខេត្ត​ពោធិ៍សាត់ ៣-០ យុវជន​ ឧត្ដរ​ សៀមរាប​អង្គរ ៨-០​ មន្ទីរ អយក ខេត្ត​តាកែវ អធិរាជ​ភ្នំស្វាយ​ ១-៨ ត្បូង​ប៉ៃលិន​

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី