គំនូរខ្លោចចិត្តអំពីក្មេងៗភៀសខ្លួនស៊ីរីលង់ទឹកស្លាប់
- 2015-09-05 18:24:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនូរខ្លោចចិត្តអំពីក្មេងៗភៀសខ្លួនស៊ីរីលង់ទឹកស្លាប់
ចន្លោះមិនឃើញ
ក្មេងប្រុស៣ឆ្នាំឈ្មោះ Aylan Kurdi និងបងប្រុសរបស់គេវ័យ៥ឆ្នាំ Galip ត្រូវបានគេឃើញអណ្ដែតស្លាប់នៅលើឆ្នេរសមុទ្រ កាលពីព្រឹកថ្ងៃពុធ។ ពួកគេទាំង២ ត្រូវបានគេរាយការណ៍ថា ស្លាប់ដោយសារតែក្រឡាប់ទូក អំឡុងពេលដែលពួកគេបានធ្វើដំណើរជាមួយជនភៀសខ្លួនស៊ីរីជាច្រើននាក់ទៀត ឆ្លងទៅកោះមួយនៃប្រទេសក្រិក ក្នុងគោលបំណងទៅកាន់ប្រទេសកាណាដា ដែលជាកន្លែងម្ដាយមីងពួកគេរស់នៅ ដើម្បីជៀសវាងពីភ្លើងសង្គ្រាម ប៉ុន្តែគ្រប់យ៉ាងបែរជាជួបរឿងអកុសល នឹកស្មានមិនដល់ ដោយស្លាប់ទាំងបង ទាំងប្អូន។
ក្រោយហេតុការណ៍ ដែលធ្វើឲ្យមនុស្សទូទាំងពិភពលោក សោកសង្រេង អាណិតអាសូររកពាក្យអ្វីនិយាយគ្មាននេះកើតឡើង អ្នកគំនូរល្បីៗជុំវិញពិភពលោកជាច្រើននាក់ ក៏បានគូររូបសាកសពក្មេងប្រុសរូបនេះ ក្នុងទម្រង់ប្លែកៗខុសគ្នា ដើម្បីជាការចូលរួមរំលែកទុកដ៏ក្រៀមក្រំនេះផងដែរ។
សូមមើលរូបភាពទាំងអស់ខាងក្រោម៖
ចុចអាន៖ នារីចិត្តបុណ្យជួយសង្គ្រោះជីវិតបុរសភៀសខ្លួនអណ្ដែតលើទឹក១៣ម៉ោង
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ buzzfeed