ម៉ាស៊ីន​​ទំនើប​អាច​បោក​​សំលៀកបំពាក់​​ពណ៌​ស​និង​​ពណ៌​​ក្នុង​ពេល​តែ​មួយ​

  • 2015-09-06 23:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​​មាន​កង្វល់​នៅ​ពេល​បោក​ខោ​អាវ​ពណ៌​ស​និង​ពណ៌​ជាមួយ​គ្នា​ ព្រោះ​ខ្លាច​ប្រឡាក់​ពណ៌ ដូច្នេះ​ពួក​គេ​ត្រូវ​បោក​​​ម្នាក់​ម្ដង​ៗ។ តែ​ពេល​នេះ​មិន​មែន​ជា​បញ្ហា​ទៀត​ទេ នៅ​សប្ដាហ៍​នេះ ក្រុម​ហ៊ុន​អេឡិចត្រូនិក Haier បាន​ដាក់​បង្ហាញ​ម៉ាស៊ីន​បោក​ខោ​អាវ​ជំនាន់​ថ្មី​ដែល​​មាន​ធុង​បោក​ខោ​អាវ​ដល់​ទៅ​ពីរ​ក្នុង​ម៉ាស៊ីន​តែ​មួយ។

 

 

ម៉ាស៊ីន​ដ៏​វ័យ​ឆ្លាត​មួយ​នេះ​ អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បោក​សំលៀកបំពាក់​​ពណ៌​ស​ និង​ចេញ​ពណ៌​នៅ​ទី​តាំង​ខុស​គ្នា ពី​ព្រោះ​វា​មាន​ធុង​ដល់​ទៅ​ពី​រ​ឯណោះ។ តាម​ការ​ឲ្យ​ដឹង​ពី Mail Online បាន​និយាយ​ថា ៖​"ខោ​អាវ​ស​និង​ពណ៌​គឺ​អាច​បោក​ជា​មួយ​ម៉ាស៊ីន​នេះ​នៅ​ពេល​តែ​មួយ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​ក្រណាត់​ផ្សេង​ទៀត​ដូច​ជា ក្រណាត់​រោម ឫ​ធ្វើ​ពី​កប្បាស​​ក៏​អាច​បោក​បាន​ដែរ។

 

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ម៉ាស៊ីន​នេះ​គឺ​អាច​ប្រើប្រាស់​កម្មវិធី​​បញ្ជា​តាម​ទូរសព្ទ​ដៃ​ រួមទាំង​​បច្ចេកវិទ្យា​ touchscreen ដើម្បី​បញ្ជា​មុខងារ​ផ្សេងៗ៕

 

ប្រែសម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖ mirror​​​​​​

អត្ថបទថ្មី