ម៉ោង៣ល្ងាច​នេះ​កាត់​សេចក្ដី​ថា​តើ​សៀមរាប​អង្គរ​ឬ​ត្បូងប៉ៃលិន​ជា​ជើង​ឯក​ពាន​U-13ថ្នាក់​ជាតិ?

  • 2015-09-07 15:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​យុវជន​ក្រោម​​អាយុ​១៣​ឆ្នាំ​របស់​ក្រុម​យុវជន​​ត្បូងប៉ៃលិន ត្រូវ​ជួប​​ក្រុម​​សៀមរាបអង្គរ ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​វេលា​ម៉ោង ៣ រសៀល​ថ្ងៃ​ច័ន្ទ ទី ៧ ខែ កញ្ញា ឆ្នាំ ២០១៥ នេះ​ក្នុង​ពាន​រង្វាន់​បាល់ទាត់​ជម្រើស​ជើង​ឯក​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ ប្រចាំ​ឆ្នាំ ២០១៥ ​​ដែល​រៀបចំ​ឡើង​នៅ​ទីលាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ។

 

 

សកម្មភាព​ប្រកួត​នាពេល​កន្លង​ទៅ​ក្នុង​ពាន U-13ថ្នាក់ជាតិ

  មុន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​នេះ​ ក្រុម​សៀមរាបអង្គរ​បាន​យក​ឈ្នះ​ក្រុម​យុវជនរតនៈ​ដែល​ជា​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ ២ ទល់ ១ កាល​ពី​​ថ្ងៃ​​​សៅរិ៍ ទី ៥ ខែ កញ្ញា កន្លង​ទៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ស្រប​ពេល​ក្រុម​​ត្បូងប៉ៃលិន ឈ្នះ​ក្រុម​​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ដោយ​លទ្ធផល​ ២ ទល់ ១ លើ​ទីលាន​ជាមួយ​គ្នា។   ក្រៅ​ពី​គូ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គណៈកម្មាការ​រៀបចំ​ការ​ប្រកួត​ក៏​តម្រូវ​ឱ្យ​ក្រុម​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ក្រុម​យុវជន​រតនៈ ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ។  

ពាន​រង្វាន់​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ ប្រចាំ​ឆ្នាំ​២០១៥​នេះ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មាន​ក្រុម​ចូលរួម​ចំនួន ៣២ ក្រុម​មក​ពី​ខេត្ត/ក្រុង​ទូទាំង​ប្រទេស​ ចែក​ជា ៨ ពូល ដោយ​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី ២៨ ខែ សីហា ដល់ ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​លើ​ទីលាន​ទាំង ៤ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ។ ក្រុម​លេខ១ និង លេខ ២ តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​​ទៅ​លេង​វគ្គ ១/៨ ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ឈ្នះ​បន្ត​ឡើង​ទៅ​លេង​វគ្គ ១/៤ ក្រុម​ចុង​ក្រោយ រួម​ទាំង​វគ្គ​ពាក់កណ្ដាក​ផ្ដាច់ព្រ័ត្រ និង វគ្គ​ផ្ដាច់ព្រ័ត្រ៕   អត្ថបទ៖ ម៉ឺន រស្មី

រូបថត៖ FFC

អត្ថបទថ្មី