ចប់​ជម្រុះ AFC U16៖​ កម្ពុជា​មក​ផ្ទះ​វិញ​ តែ​កូរ៉េ​ខាង​ជើង​ ថៃ​ និង​សិង្ហបុរី​ត្រូវ​ធ្វើ​តេស្ត​អាយុ​

  • 2015-09-07 16:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជម្រុះ​បាល់ទាត់​យុវជន​ទ្វីប​អាស៊ី​​អាយុ​ក្រោម​១៦​ឆ្នាំ​ (U-16)​សម្រាប់​ពូល​ H ​នៅ​ប្រទេស​សិង្ហបុរី​បាន​បញ្ចប់​កាល​ពី​យប់​មិញ​ដែល​កម្ពុជា​ចាញ់​ទាំង​៣​ប្រកួត​ ថៃ​ចាញ់​១​ប្រកួត​ សិង្ហបុរី​ចាញ់​២​ប្រកួត​ និង​កូរ៉េ​ខាង​ជើង​ឈ្នះ​ទាំង​៣​ប្រកួត​ ប៉ុន្តែ​​ កូរ៉េ​ខាង​ជើង​ ថៃ​ និង​ម្ចាស់​ផ្ទះ​សិង្ហបុរី​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ធ្វើ​តេស្ត​ពិនិត្យ​មើល​អាយុ​លើ​កីឡាករ​មួយ​ចំនួន​ថា​​តើ​ពិត​ជា​អាយុ​ក្រោម​១៦​ឆ្នាំ​ឬ​យ៉ាង​ណា។

 

សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​កាល​ពី​យប់​មិញ​ថា នៅ​ពូល​ H នៃ​ពាន​រង្វាន់​ 2016 AFC U-16 Championship លើក​លែង​តែ​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​មួយ​ប៉ុណ្ណោះ​ដែល​សហព័ន្ធ​បាល់ទាត់​អាស៊ី​មិន​ធ្វើ​តេស្ត​ ប៉ុន្តែ​​កីឡាករ​មួយ​ចំនួន​របស់​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​ ថៃ​ និង​កូរ៉េ​ខាង​ជើង​ត្រូវ​​បាន​ជ្រើស​រើស​ដោយ​គ្រូ​ពេទ្យ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ដើម្បី​ស្កេន​ឆ្អឹង​របស់​ពួក​គេ​ដោយ​​ម៉ាស៊ីន​​ MRI ​​ដើម្បី​ពិនិត្យ​​ពី​ករណី​អាយុ​​ថា​តើ​ពិត​ជា​ក្រោម​អាយុ​១៦​ឆ្នាំ​ពិត​មែន​ ឬ​យ៉ាង​ណា។

 

សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​អាយុ​ពិត​ជា​វិជ្ជមាន​ (លើស​១៦​ឆ្នាំ)​ សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​នឹង​​ដក​ហូត​លទ្ធផល​​ និង​​ត្រូវ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត។ ទោះ​ជា​យ៉ាង​ណា រហូត​ដល់​ពេល​​នេះ​​លទ្ធផល​កំពុង​តែ​ស្ថិត​នៅ​រង់​ចាំ​ប៉ុណ្ណោះ​ ខណៈ​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ហើយ។

 

តាម​មើល​កាយ​សម្បទា​ និង​មុខ​មាត់​របស់​កីឡាករ​មួយ​ចំនួន​នៃ​ក្រុម​ទាំង​៣​ខាង​លើ​ដែល​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ចាប់​ធ្វើ​តេស្ត​គឺ​មាន​មាឌ​ខ្ពស់​​ធំ​ដែល​មើល​ទៅ​ទំនង​ជា​មាន​អាយុ​លើស​ពី​១៦​ឆ្នាំ៕

 

ក្រុម U-16 កម្ពុជា

 

 ក្រុម​ U-16 ថៃ​

 

 ក្រុម U-16 សិង្ហបុរី

 
 

លទ្ធផល​នៃ​ការ​ប្រកួត​​ពូល​ H កូរ៉េ​ខាង​ជើង​ ៧-០ កម្ពុជា ថៃ​ ៥- ០ សិង្ហបុរី កម្ពុជា​ ០-១ ថៃ សិង្ហបុរី ០-៣ កូរ៉េ​ខាង​ជើង កូរ៉េ​ខាង​ជើង​ ២-០ ថៃ សិង្ហបុរី​ ៣-១ កម្ពុជា​

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី