រូបថត ៥ ជាប់ជារូបថតស្អាតបំផុតសប្ដាហ៍ទីមួយ Big Photography Challenge
- 2015-09-08 18:10:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថត ៥ ជាប់ជារូបថតស្អាតបំផុតសប្ដាហ៍ទីមួយ Big Photography Challenge
ចន្លោះមិនឃើញ
ក្រោមការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ Big Photography Challenge បានរកឃើញរូបថតចំនួន ៥ ដែលជាប់ជារូបថតស្អាតបំផុតប្រចាំសប្តាហ៍ទីមួយ។
រូបថតទាំង ៥ នេះ គណៈកម្មការបានវាយតម្លៃខ្ពស់ជារូបថតល្អវិសេសជាងគេ ដែលនឹងទទួលការថែមពិន្ទុ។ សូមទស្សនារូបថតទាំង ៥ របស់បេក្ខជនដែលជាប់សម្រាប់សប្តាហ៍ទីមួយ។
បេក្ខជន Chandara Prum
បេក្ខជន Bora Smey
បេក្ខជន Active Junior
បេក្ខជន Hong Kim
បេក្ខជន Vorn Sovichea
រូបថតទាំង ៥ នេះ រូបថតនីមួយៗនឹងទទួលការថែម ២០ ពិន្ទុ បន្ទាប់ពីត្រូវគេជ្រើសរើសជារូបថតស្អាតជាងគេប្រចាំសប្តាហ៍។
ក្រោមប្រធានបទចំនួន ៣ មានប្រធានបទទីមួយ “រង្វង់”, ប្រធានបទទីពីរ “សម្រស់កម្ពុជា” និងប្រធានបទទី ៣ “ស្រ្តីកម្ពុជា” បេក្ខជនអាចជ្រើសរើសប្រធានបទទាំង ៣ ឬជ្រើសរើសប្រធានបទណាមួយក្នុងចំណោមប្រធានបទទាំង ៣ ដែលខ្លួនពេញចិត្តដើម្បីប្រកួតប្រជែងក្នុងកម្មវិធី Big Photography challenge 2015។ ការបំពេញប្រធានបទបានកាន់តែច្រើន បេក្ខជននឹងទទួលបានពិន្ទុកាន់តែច្រើន។ រៀងរាល់សប្ដាហ៍ អ្នករៀបចំនឹងជ្រើសរើសយករូបភាពល្អបំផុតចំនួន ៥ ដើម្បីទទួលបានពិន្ទុបន្ថែម។
នៅសប្តាហ៍នេះ Big Photography Challenge ឈានចូលការប្រកួតសប្តាហ៍ទីពីរ។ ប្រិយមិត្តអាចផ្ញើរូបថតទាក់ទងប្រធានបទណាមួួយដែលប្រិយមិត្តពេញចិត្តចូលរួមប្រកួតប្រជែងដើម្បីសន្សំពិន្ទុ។ អ្នកដែលមានពិន្ទុខ្ពស់ជាងគេចុងក្រោយនឹងក្លាយជាជយលាភីក្នុងកម្មវិធី។
Big Photography Challenge ជាការប្រកួតថតរូបតាមអនឡាញ ដែលរៀបចំឡើងក្រៅពីឲ្យប្រិយមិត្តមានឱកាសបង្ហាញសមត្ថភាពលើជំនាញថតរូបជាមួយឱកាសឈ្នះរង្វាន់ជាច្រើន កម្មវិធីនេះក៏នឹងជួយបង្រៀនបេក្ខជនយល់ដឹងពីការថតរូបដើម្បី បង្កើនសមត្ថភាពនិងជំនាញការថតរូបឲ្យកាន់តែល្អប្រសើរ។
ការរៀបចំការប្រកួត Big Photography Challenge ក៏ជាការត្រៀមសម្រាប់ការបើកការប្រកួតថតរូបដ៏ធំបំផុតប្រចាំឆ្នាំ Canon PhotoMarathon 2015 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៤ ខែតុលាឆ្នាំ ២០១៥ ខាងមុខនេះ។
Big Photography Challenge រៀបចំឡើងដោយក្រុមហ៊ុន i-Qlick និង រួមសហការជាមួយ Sabay។ i-Qlick ជាភ្នាក់ងារចែកចាយស្របច្បាប់នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមានម៉ាស៊ីនថតឌីជីថល ម៉ាស៊ីនថតឌីជីថលប្តូរកែវឡេនបាន សម្ភារៈកាមេរ៉ា ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងសម្ភារៈប្រើប្រាស់ម៉ាក Canon ជាច្រើនទៀត។
អតិថិជននៅពេលជាវផលិតផលពី i-Qlick កុំភ្លេចសូមសួររកបណ្ណធានាផ្លូវការរយៈពេល ១៥ ខែ ដើម្បីធានាថាអ្នកពិតជាបានទទួលផលិតផលដែលមានគុណភាពនិងគួរឲ្យ ទុកចិត្តពីក្រុមហ៊ុន Canon។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ អ្នកនាងឈាវ សុវណ្ណនី ទូរសព្ទ +855 (0) 81 666 973 និងអ៊ីម៉ែល mktg11@i-qlick.com។
អត្ថបទ៖ ប៊ុណ្ណារ៉ា