យុវតី​វ័យក្មេង​ជយលាភី​លេខ​ពីរ​ត្រៀម​ខ្លួន​ជា​ថ្មី​ចូលរួម Canon PhotoMarathon 2015

  • 2015-09-04 17:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទួល​បាន​ជយលាភី​លេខ​ពីរ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត Canon PhotoMarathon 2014 ផ្នែក​​អ្នក​ថតរូប​ឆ្នើម​វ័យ​ក្មេងអាយុ​ក្រោម ១៨ ឆ្នាំ (Student Category) បាន​ធ្វើ​ឲ្យ​យុវតី នួន​ សូនីស្សា មាន​មោទនភាព​ជា​ខ្លាំង និង​ក៏​ត្រៀម​ខ្លួន​សម្រាប់​ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​កម្មវិធី Canon PhotoMarathon 2015 ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ដើម​ខែ​តុលា​នេះ។

 

ក្នុង​ការ​បង្ហាញ​វត្តមាន​ជា​ថ្មី សូនីស្សា ក៏​លើក​ទឹកចិត្ត​ដល់​យុវជន​វ័យក្មេង​កម្ពុជា​ដែល​ស្រលាញ់​លើ​ការ​ថត​រូប ដាក់​ពាក្យ​ចូលរួម​ការ​ប្រកួត Canon PhotoMarathon 2015 ដើម្បី​បង្ហាញ​សមត្ថភាព​និង​ការ​ច្នៃប្រឌិត​លើ​ការ​ថតរូប​ប្រកួតប្រជែង ដើម្បី​មាន​ឱកាស​ក្លាយ​ជា​ជយលាភី។

 

 

Canon PhotoMarathon ជា​ការ​​ប្រកួត​ថតរូប​ដែល​បើក​ទូលាយ​សម្រាប់​អ្នក​អាជីព​និង​មិន​អាជីពក៏​ដូចជា​សិស្សានុសិស្ស​ ​ចូលរួម​បញ្ចេញ​សមត្ថភាព​​លើ​ស្នាដៃ​ថត​រូប ដែល​​ឆ្លើយ​តប​នឹង​ប្រធាន​បទ​​ក្នុង​ពេល​វេលា​កំណត់។

 

ចំពោះ​រង្វាន់​នៅ​ឆ្នាំ​នេះកាន់​តែ​ពិសេស​និង​អស្ចារ្យ។ អ្នក​ឈ្នះ​ទាំង ១៨ រូប ​ពី​ការ​ប្រកួត​ទាំង​ពីរ​លក្ខខ័ណ្ឌ នឹង​ឈ្នះ​រង្វាន់​ម៉ាស៊ីន​ថតរូប​បែប​អាជីព និង​ដំណើរ​កម្សាន្ត ថតរូប Photo Clinic នៅ​សៀម​រាប។ ជយលាភី​លេខ ១ក្នុង​ការ​ប្រកួត​លក្ខខ័ណ្ឌ​ទូទៅ (Open Category) នឹង​ទទួល​បាន​ម៉ាស៊ីន​ថត​បែប​អាជីព EOS 6D ហើយ​កាន់​តែ​អស្ចារ្យ អ្នក​ឈ្នះ​ម្នាក់​ក្នុង​ចំណោម ១៨ នាក់ នឹង​ត្រូវ​បាន​ជ្រើស​រើស​តំណាង​ប្រទេស​កម្ពុជា រូម​ជាមួយ​បេក្ខជន​តំណាង​ប្រទេស​ផ្សេង​ទៀត ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ក្នុង​កម្មវិធី Canon Photo Clinic ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៥០០០ដុល្លារ។

 

Canon PhotoMarathon Cambodia 2015 ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន អាយគ្លីក (i-Qlick) និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ Canon។ ឧបត្ថម្ភ​ធំ​ដោយ ហាង The Coffee Bean and Tea Leaf, ម៉ូតូ Vespa, និង Central Mall។ ដៃគូ​សហការ​ឧបត្ថម្ភ​ដោយ ហាង​នំប៉័ង Tous Les Jours។ សហការ​ឧបត្ថម្ភ​បន្ទាប់​មាន រោងភាពយន្ត Platinum Cineplex, ទឹក​ផ្លែ​ឈើ Olatte, ទឹក​បរិសុទ្ធ Euro Tech, ទូរសព្ទ​ម៉ាក Acer និង Angkor Photo Festival & Workshop។ ដៃគូ​សហការ​សម្រាប់​ព័ត៌មាន​រួមមាន កាសែត​កម្ពុជា​ចុង​សប្ដាហ៍ និង ក្រុមហ៊ុន សប្បាយ (SABAY)។

 

លោក​អ្នក​អាច​ចុះ​ឈ្មោះ​តាម​គេហទំព័រ​ភ្ជាប់៖ www.facebook.com/ iQlickCambodia ឬ ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ៖ ០៩៦ ៨៧១ ៦៣៥៥៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី