ចង់​ដឹង​​ទូរសព្ទ​​​អ្នក​មាន​សេវា​ជា​លេខ​​ឲ្យ​ពិត​ប្រាកដ​ប៉ុន្មាន​​ មាន​អ្វី​ពិបាក​

  • 2015-09-08 22:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​អ្នក​តែង​សំគាល់​ថា​ ទូរសព្ទ​ iPhone របស់​អ្នក​សេវា​ខ្លាំង​ ឬ​ខ្សោយ​អាស្រ័យ​លើ​ចំនួន​កាំ​ ដែល​បាន​បង្ហាញ​នៅ​លើ​អេក្រង់​​​​​ខាង​លើ​ផ្នែកឆ្វេង។ ប៉ុន្តែ​អ្នក​មិន​ប្រាកដ​ថា​ ចំនួន​កាំ​នៃ​សេវា​ទូរសព្ទ​នោះ​ ស្មើ​នឹង​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

 

 

 

 

ពេល​នេះ​ បើ​អ្នក​ចង់​ឆែក​មើល​ថា​តើ​​សេវា​ប៉ុន្មាន​កាំ​ក្នុង​ទូរសព្ទ​របស់​អ្នក​គិត​ជា​លេខ​ស្មើ​​ប៉ុណ្ណាន​​ អ្នក​គ្រាន់​តែ​វាយ​ 3001#12345# រួច​ចុច​ Call​ នោះ​វា​នឹង​បង្ហាញ​លេខ​​ ឧទាហរណ៍​ -៥១, -៦៥, -៧៤...។

 

***បាន​​តើ​លើ​ iPhone​

 

 

 

បើ​លេខ​លេច​ចេញ​មក​ចន្លោះ​ពី​ -៤០​ និង​-៧០​ គឺ​ជា​សេវា​ខ្លាំង​ ស្មើ​នឹង​៥​កាំ​ ប៉ុន្តែ​បើ​ចេញ​មក​-១០០​ គឺ​ជា​សេវា​ខ្សោយ​ ដែល​ស្មើ​នឹង​​​មួយ​កាំ​ប៉ុណ្ណោះ។ នៅ​ពេល​អ្នក​ចុច​លើ​​លេខ​​នោះ​ នោះ​វា​នឹង​ប្ដូរ​ទៅ​ជា​ចំនួន​កាំ​ដូច​មុន​មិន​ខាន។

 

ក្នុង​ករណី​អ្នក​ចង់​ឲ្យ​លេខ​​អាច​ស្ថិត​នៅ​ជាប់​នឹង​អេក្រង់​ ហើយ​គ្រាន់​តែ​យក​ម្រាម​ដៃ​ចុច​ដើម្បី​ប្ដូរ​មើល​ចំនួន​កាំ​សេវា​ម្ដង​ៗ​ អ្នក​ត្រូវ​ចុច​ ប៊ូតុង​ Power​ ឲ្យ​ជាប់។ ពេល​លេច​ចេញ​ slide to power off ​មក​ កុំ​យក​ម្រាម​ដៃ​​ Slide ​ដើម្បី​បិទ​ទូរសព្ទ​អ្នក​ឲ្យ​សោះ។ ត្រូវ​ចុច​ប៊ូតុង​ Home​ ឲ្យ​ជាប់​រហូត​ដល់​​ slide to power off​ នោះ​លិច​បាត់​ទៅ​វិញ​ និង​នាំ​អ្នក​ទៅ​កាន់​ Home screen​ នោះ​លេខ​ជំនួស​​ចំនួន​កាំ​សេវា​នឹង​ស្ថិត​នៅ​ជាប់​​អេក្រង់​ទូរសព្ទ​របស់​អ្នក​​រហូត​​មិន​​ខាន។ បើ​ចង់​មើល​ចំនួន​កាំ​ចុច​លើ​វា​ វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ភ្លាម។ មើល​វីដេអូ៖

 

 

 

 

 

ប្រភព៖ businessinsider

អត្ថបទថ្មី